Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លង COVID-19 ជាសកល - មានលើស ១៦ លាន

  • Print

បើយោងតាមស្ថិតិថ្មីបំផុតពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ករណីឆ្លងជំងឺ COVID-19 នៅទូទាំងសកល មានលើសពី ១៦ លាននាក់ កាលពីថ្ងៃអាទិត្យ។

ទិន្នន័យចុងក្រោយបង្អស់នៃការរាប់ចំនួនឆ្លងជាសកល គឺបានឡើងដល់ ១៦.០៤៨.១០០ នាក់ ដោយមានចំនួនអ្នកស្លាប់សរុប ៦៤៤.៥៣៧ នាក់។

សហរដ្ឋអាមេរិក គឺជាប្រទេសដែលទទួលរងនូវការឆ្លងរាលដាលខ្លាំងបំផុតពីជំងឺរាតត្បាត ដោយមានចំនួន ៤១៧៨.០២៧ ករណី និងអ្នកស្លាប់ ១៤៦.៤៦០ នាក់ បន្ទាប់មក គឺប្រទេសប្រេស៊ីល មានចំនួន ២.៣៩៤.៥១៣ ករណី និងមានអ្នកស្លាប់ ៨៦.៤៤៩ នាក់។

ប្រទេសដែលមានករណីឆ្លងជាង ៣០ ម៉ឺនករណី រួមមានប្រទេសឥណ្ឌា រុស្ស៊ីអាហ្វ្រិកខាងត្បូង ម៉ិកស៊ិក ប៉េរូ ឈីលី និងអង់គ្លេស ហើយដោយឡែកប្រទេសដែលមានចំនួនអ្នកស្លាប់ជាង ៣ម៉ឺន នាក់ គឺចក្រភពអង់គ្លេស ម៉ិកស៊ិក អ៊ីតាលីឥណ្ឌា និងបារាំង នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។