Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជនជាង ៥,៦ លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ នៅរដ្ឋ Assam របស់ឥណ្ឌា

  • Print

ចាប់តាំងពីចុងខែឧសភា មកទល់ឥលូវនេះ ទឹកជំនន់នៅរដ្ឋ Assam ភាគឥសានប្រទេសឥណ្ឌា បានប៉ះពាល់ដល់ប្រជាជនជាង ៥,៦ លាននាក់ និងបានសម្លាប់មនុស្ស ៩៣ នាក់ នេះបើតាមមន្រ្តីក្នុងតំបន់ប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រ សប្តាហ៏កន្លង។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Assam ទឹកជំនន់ បានឆក់យកជីវិតមនុស្សចំនួន ៤ នាក់ និងប៉ះពាល់ដល់ប្រជាជនចំនួន ២,៨ លាននាក់ នៅក្នុងស្រុកចំនួន ២៦ ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមក។ ទឹកភ្លៀង បានជន់លិចភូមិចំនួន ២,៣៣៤ និងខូចខាតដំណាំលើផ្ទៃដីចំនួន ១១៩.៤៣៥ ហិកតា ក្នុងរយៈពេល ២៤ ម៉ោង។

ភ្លៀង ដែលមិនចេះរីងស្ងួតនេះ ក៏បានបង្កឱ្យមានការបាក់ដីនៅតំបន់ជាច្រើន ចាប់ពីថ្ងៃទី ២ ខែមិថុនា រហូតដល់ថ្ងៃទី ១២ ខែកក្កដា បណ្តាលឱ្យមនុស្សស្លាប់ ២៦ នាក់។

ទឹកទន្លេធំៗទាំងអស់ ហូរលើកម្រិតគ្រោះថ្នាក់ និងធ្វើឱ្យខូចខាតដល់ស្ពាន និងផ្លូវថ្នល់មួយចំនួន និងហូរច្រោះដីផ្លូវ ច្រាំងទន្លេ លូទឹក និងស្ពាន។ ទឹកជំនន់ គឺជាការកើតឡើងជាប្រចាំឆ្នាំនៅតំបន់ Assam នៅរដូវមូសុងនេះ បើទោះជាជំងឺរាតត្បាត COVID-19 បានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់អាជ្ញាធរនិងប្រជាជនក៏ដោយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។