Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ប្រកាសអាសន្ន បន្ទាប់ពីទីក្រុង Kaesong មានការសង្ស័យលើករណី COVID-19

  • Print

ទីភ្នាក់ងារព័ត៌មានមជ្ឍឹមកូរ៉េ (KCNA) បានផ្សាយកាលពីថ្ងៃអាទិត្យថា លោក Kim Jong Un មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង បានប្រកាសរដ្ឋក្នុងភាពអាសន្ននៅក្នុងទីក្រុង Kaesong បន្ទាប់ពីទីក្រុងព្រំដែនមួយនេះ បានរាយការណ៍ករណីសង្ស័យនៃជំងឺ COVID-19 ។

លោក Kim ប្រកាសបែបនេះ នៅពេលដែលលោកធ្វើជាអធិបតីក្នុងកិច្ចប្រជុំ បន្ទាន់របស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈឹមគណបក្សពលករ វិធានការបង្ការទុកមុន ត្រូវបានគេចាត់ចែងកាលពីថ្ងៃសៅរ៍ ដើម្បីបិទក្រុង Kaesong ទាំងស្រុង និងដាក់ឲ្យនៅឆ្ងាយរវាងខណ្ឌ និងតំបន់នីមួយៗភ្លាមៗ បន្ទាប់ពីករណីឆ្លង ត្រូវបានរាយការណ៍។

អ្នកដែលបានទាក់ទងករណីសង្ស័យ និងអ្នក ដែលបានទៅក្រុង Kaesong ក្នុងរយៈពេលប្រាំថ្ងៃកន្លងមក នឹងត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាព និងដាក់ឱ្យធ្វើចត្តាឡីស័ក។

ករណីសង្ស័យនោះ គឺជាអ្នករត់ចោលជួរ ដែលបានវិលត្រឡប់ពីប្រទេសកូរ៉េខាងត្បូង មកកាន់ទីក្រុង Kaesong របស់កូរ៉េខាងជើងវិញ កាលពីថ្ងៃទី ១៩ ខែកក្កដា បន្ទាប់ពីបានឆ្លងកាត់ព្រំដែនកំណត់ដោយខុសច្បាប់ គឺត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីគ្នា ជាជំហានដំបូង។

រហូតមកដល់ពេលនេះ កូរ៉េខាងជើង មិនទាន់មានរបាយការណ៍បញ្ជាក់អំពីករណីឆ្លងជំងឺ COVID-19 នៅឡើយទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។