Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវតុលាការរកឃើញប្រព្រឹត្ត បទល្មើសទាំង៧បទចោទជុំវិញរឿងអាស្រូវពុករលួយលុយរដ្ឋ

  • Print

(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការរកឃើញថាពិតជាបានប្រព្រឹត្តទោសកំហុស ជុំវិញ ការចោទប្រកាន់លើបទល្មើសចំនួន៧ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។

ចៅក្រមតុលាការជាន់ខ្ពស់ម៉ាឡេស៊ី លោក Mohd Nazlan Mohd Ghazali បានរកឃើញថាលោក ណាជីប មានអាយុ៦៧ឆ្នាំ បានប្រព្រឹត្តទោសកំហុសក្នុងនោះរួមមាន ល្មើសអំណាចមួយបទចោទ, រំលោភលើសេចក្ដីទុកចិត្ត៣បទចោទ, និងលាងលុយកខ្វក់៣បទចោទ ពាក់ព័ន្ធនឹងអំពើពុករលួយលើមូលនិធិរដ្ឋ 1MDB ក្នុងទំហំទឹកប្រាក់ ១៣.៦លានដុល្លារ។

បន្ថែមពីលើនេះ បទល្មើសនីមួយៗនេះទៀតសោត មានទោសជាប់ពន្ធពី១៥ ដល់២០ឆ្នាំ ប៉ុន្តែក្រុមមេធាវីការពារក្ដីរបស់លោក ណាជីប បានស្នើឱ្យមាន ការបន្ធូរបន្ថយទោសទាំងនេះ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែសីហាខាងមុខ។ លោក ណាជីប រ៉ាហ្សាក់ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News