Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មីយ៉ាន់ម៉ា ពន្យារវិធានការណ៍ការពារ COVID-19 ដល់ពាក់កណ្តាលខែសីហា

  • Print

គណៈកម្មាធិការកណ្តាលថ្នាក់ជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ស្តីពីការការពារ ការត្រួតពិនិត្យ និងការព្យាបាលនៅលើ COVID-១៩ បានចេញសេចក្តីជូនដំណឹងមួយកាលពីចុងសប្តាហ៏ ដើម្បីពន្យាររយៈពេលដែលមានប្រសិទ្ធិភាព សម្រាប់វិធានការណ៍បង្ការ COVID-19 ដល់ថ្ងៃទី ១៥ ខែសីហា។

ការពន្យាពេលនេះ មិនរាប់បញ្ចូលវិធានការណ៍នានា ដែលត្រូវបានលើកលែងនោះទេ។ ជាមួយគ្នានេះដែររដ្ឋាភិបាល បានដកការរឹតត្បិតលើការប្រមូលផ្តុំមនុស្សលើសពី ៥ នាក់ ទៅជាការប្រមូលផ្តុំមនុស្សលើសពី ១៥ នាក់ ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា នេះបើយោងតាមបទបញ្ជា ដែលចេញដោយក្រសួងសុខាភិបាល និងកីឡា។

នៅថ្ងៃដដែលនោះ រដ្ឋាភិបាល ក៏បានពន្យាពេលការផ្អាកប្រតិបត្តិការជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិទាំងអស់ នៅអាកាសយានដ្ឋានអន្តរជាតិ Yangon រហូតដល់ថ្ងៃទី ៣១ ខែសីហា។

គិតត្រឹមថ្ងៃអាទិត្យ ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លង ជំងឺ COVID-19 ចំនួន ៣៥៣ ករណី និងមានអ្នកស្លាប់ចំនួន ៦ នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរចិន កាលពីថ្ងៃអាទិត្យ។