Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន បន្តរកឃើញ COVID-19 ៤៩ករណីថ្មី ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

  • Print

  (សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៤៩ បន្ថែម កាលពីថ្ងៃអាទិត្យម្សិលមិញ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ គណៈកម្មការជាតិសុខាភិបាលចិន បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើ មាន១៤ ជាករណីឆ្លងក្នុងស្រុក។

ចំណែកឯ ៣៥ករណីទៀតជាករណី នាំចូលពីបរទេស ហើយក្នុងនោះទៀតសោត មានអ្នកជំងឺ ៣១នាក់មិនមានរោគសញ្ញានោះទេ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រទេសចិនមានអ្នកឆ្លង COVID-19 សរុប ៨៤,៦៦៨នាក់ ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និង៧៩,២៣២នាក់ បានជាសះស្បើយឡើងវិញ៕

ដកស្រង់ពី៖ Fresh News