Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉េរូ និងម៉ិកស៊ិក មានអ្នកឆ្លង COVID-19 កើនលើសកន្លះលាននាក់

  • Print

(លីម៉ា)៖ តាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលបេរ៉ូ បានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនលើសកន្លះលាន នាក់ហើយ ខណៈរដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់ការឆ្លងថ្មីៗ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

នៅក្នុងទិន្នន័យចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រសួងសុខាភិបាលបេរ៉ូ បានបញ្ជាក់ទៀតថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៥០៧,៩៩៦នាក់ ក្នុងនោះមនុស្ស ២៥,៦៤៨នាក់ បានស្លាប់ និង៣៤៨,០០៦នាក់ជាសះស្បើយឡើវិញ។

ប្រធានាធិបតីបេរ៉ូ លោក Martin Vizcarra បានស្តីបន្ទោសកើនឡើងនៃករណីឆ្លង ទៅលើភាពគ្មានទំនួលសុខត្រូវរបស់ប្រជាជន ក្នុងការអនុវត្តគម្លាតសុវត្ថិភាព ក្នុងពីធីគោរពវិញ្ញាណក្ខន្ធដល់វេជ្ជបណ្ឌិត ១២០នាក់ ដែលបានស្លាប់ដោយសារជំងឺ COVID-19 កាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសបេរ៉ូមានអត្រាអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់បំផុតនៅតំបន់អាមេរិកឡាទីន គឺខ្ពស់ជាងប្រទេសឈីលី និងប្រេស៊ីលទៅទៀត។

ដោយឡែក ក្នុងថ្ងៃដដែលនោះដែរ ក្រសួងសុខាភិបាលម៉ិកស៊ិក បានឲ្យដឹងថា ខ្លួនបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗចំនួន ៧,៣៧១ករណី និងមនុស្សចំនួន ៦២៧នាក់បន្ថែម បានស្លាប់ដែលធ្វើឲ្យចំនួនករណីឆ្លងនៅទូទាំងប្រទេសបានកើនដល់ ៥០៥,៧៥១នាក់ ក្នុងនោះ ៥៥,២៩៣នាក់បានស្លាប់។

រដ្ឋាភិបាលម៉ិកស៊ិក បានបញ្ជាក់ថា ករណីឆ្លងជាក់ស្តែងអាចមានចំនួនច្រើនជាងនេះ ខណៈដែលកំពុងព្យាយាមទប់ស្កាត់ការឆ្លងថ្មីៗ៕

ដកស្រង់ពី៖ Fresh News