Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីរ៉ង់ បង្ហាញមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ចំនួន ២ គ្រាប់

  • Print

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៏កន្លង បានបង្ហាញមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ចំនួន ២ នៅក្នុងឱកាសទិវាឧស្សាហកម្មការពារជាតិ។

មីស៊ីលទាំងនោះ ត្រូវបានដាក់ឈ្មោះតាមអតីតមេបញ្ជាការកងកំលាំងអ៊ីរ៉ង់ Qassem Soleimani និងអនុប្រធានកងកម្លាំងអ៊ីរ៉ាក់ al-Muhandis ហើយត្រូវបានដាក់បង្ហាញក្នុងពិធីមួយ ដែលចូលរួមដោយប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani និងរដ្ឋមន្រ្តីការពារជាតិ Amir Hatami ។

មីស៊ីលផ្លោងនោះ មានរយះចម្ងាយ ១.៤០០ គ.ម ហើយមួយទៀត គឺជាមីស៊ីលមុជទឹក ដែលមានចម្ងាយ ១.០០០ គីឡូម៉ែត្រ។ នៅក្នុងពិធីនោះ លោករដ្ឋមន្រ្តីការពារជាតិ Hatami បាននិយាយថា អ៊ីរ៉ង់ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតផ្នែករឹង hardware ការពាររបស់ខ្លួន បានជាង ៩០ ភាគរយហើយ។

លោក បានកត់សម្គាល់ថា អ៊ីរ៉ង់ ទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ នៅក្នុងឧស្សាហកម្មការពារជាតិ ទោះបីជាមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ។

ជាមួយគ្នានេះដែរលោកប្រធានាធិបតី Rouhani ក៏បាននិយាយថា ការអភិវឌ្ឍផលិតផលយោធារបស់អ៊ីរ៉ង់ ដែលរួមមានកម្មវិធីមីស៊ីលផ្លោង គឺមានគោលបំណងធ្វើឲ្យគេញញើត នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចុងសប្តាហ៏។