Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទួគី រកឃើញឧស្ម័នធម្មជាតិនៅសមុទ្រខ្មៅ

  • Print

ប្រធានាធិបតីទួគី លោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រ បាននិយាយថា ប្រទេសទួគី បានរកឃើញការបម្រុងទុកឧស្ម័នធម្មជាតិសំខាន់ៗ នៅក្នុងសមុទ្រខ្មៅ។

ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ពីវិមាន Dolmabahce ក្នុងទីក្រុង Istanbul កប៉ាល់ Fatih បានរកឃើញឧស្ម័នបម្រុងចំនួន ៣២០ ពាន់លានម៉ែត្រគូប នៅក្នុងអណ្តូង Tuna-1 ។

លោក Erdogan បានកត់សម្គាល់ថា នេះជាការរកឃើញឧស្ម័នធម្មជាតិដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ របកគំហើញឧស្ម័នធម្មជាតិថ្មីៗ នៅក្នុងតំបន់តែមួយ អាចនឹងមានខ្ពស់ នាពេលអនាគត ហើយគុណភាពឧស្ម័នទៀតសោត គឺខ្ពស់ផងដែរ។

ទួគី មានបំណងផ្តល់ឲ្យប្រើប្រាស់នូវឧស្ម័នពីសមុទ្រខ្មៅ នៅឆ្នាំ ២០២៣ ខាងមុខ កប៉ាល់ Fatih បានចាប់ផ្តើមសកម្មភាពខួងរបស់ខ្លួន កាលពីចុងខែកក្កដា នៅក្នុងតំបន់រុករកមួយ ដែលត្រូវបានគេស្គាល់ថា Tuna-1 នៅចុងខាងជើងខេត្ត Zonguldak ក្នុងតំបន់សមុទ្រខ្មៅ។

មេដឹកនាំទួគី ក៏បាននិយាយផងដែរថា ទួគី នឹងពន្លឿនសកម្មភាពខួងរបស់ខ្លួននៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេម្តង នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិនកាលពីចុងសប្តាហ៏។