Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះការតវ៉ាជាថ្មីទៀតនៅសហរដ្ឋអាមេរិក ក្រោយបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសរដ្ឋ Wisconsin បាញ់ឲ្យរបួស!

  • Print

(អាមេរិក)៖ បុរសស្បែកខ្មៅម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) បន្ទាប់ពីត្រូវបានប៉ូលិសនៅរដ្ឋ វិសខុនស៊ិន (Wisconsin) ភាគខាងឦសានសហរដ្ឋអាមេរិក បាញ់ឲ្យរបួស និងបង្កឲ្យមនុស្សប្រមូលផ្តុំតវ៉ា នៅកន្លែងកើតហេតុតែម្តង។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។ ការបាញ់ប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ៥៖០០នាទីល្ងាចថ្ងៃអាទិត្យ ទី២៣ ខែសីហា នៅទីក្រុងកេណូសា (Kenosha)។ បើតាមសេចក្តីថ្លែងការណ៍របស់ នាយកដ្ឋានប៉ូលីសប្រចាំទីក្រុង Kenosha បានឲ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ជុំវិញបញ្ហានេះ ប៉ូលិសមិនបានផ្តល់ការពន្យល់ពីមូលហេតុ ដែលឈានដល់ការបាញ់នោះទេ ខណៈអាជ្ញាធរយុត្តិធម៌ប្រចាំរដ្ឋ Wisconsin បានអះអាងថា នឹងធ្វើការស៊ើបអង្កេតលើហេតុការណ៍នេះ។

ដោយឡែក បើតាមខ្សែវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញថា បុរសនោះកំពុងដើរឆ្ពោះទៅរកឡានមួយ ដែលអមដោយមន្ត្រីប៉ូលិសពីរនាក់ ហើយម្នាក់ក្នុងចំណោមពួកគេ បានបើកការបាញ់ប្រហារ នៅពេលគាត់បើកទ្វារឡាន។

ទន្ទឹងគ្នានេះ ក្រោយឧប្បត្តិហេតុក្រុមមនុស្សម្នាសរុបជាង ៦០នាក់បានប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ាប្រឆាំងផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះពលរដ្ឋអាមេរិក នៅតាមទីក្រុងធំៗមួយចំនួននៅតែបន្តធ្វើការតវ៉ាប្រឆាំងនឹងភាពសាហាវឃោរឃៅ និងការរើសអើងជាតិសាសន៍ ចាប់តាំងពីការស្លាប់របស់បុរសស្បែកខ្មៅ ចន ហ្វ្លយដ៍ (George Floyd) កាលពីទី ២៥ ខែឧសភាកន្លងទៅ ដោយសារតែប៉ូលីសស្បែកសនៅរដ្ឋមីននីសូតា យកជង្គង់សង្កត់លើជិត ៩នាទី៕

ដកស្រង់ពី៖ Fresh News