Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតកូរ៉េខាងត្បូងសម្រេច «បិទសាលារៀននៅសេអ៊ូល, Incheon និង Gyeonggi» ចំពោះមុខការផ្ទុះករណីឆ្លងកូរ៉ូណាឡើងវិញ

  • Print

  (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យសាលារៀន និងសាលាមត្តេយ្យទាំងអស់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះឲ្យផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញវិញ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 កាន់តែខ្លាំង។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ អាជ្ញាធរកូរ៉េខាងត្បូង កំពុងព្យាយាមរឹតបន្តឹង ទៅលើវិធានការណ៍រក្សាគម្លាតសុវត្ថិភាពសង្គម ដោយបញ្ជាឲ្យសាលារៀន និងសាលាមត្តេយ្យទាំងអស់នៅទីក្រុងសេអ៊ូល (Seoul), ទីក្រុងអ៊ីនឈន់ (Incheon) និងខេត្តគ្យុងជី (Gyeonggi) ឲ្យផ្លាស់ប្តូរទៅជាការរៀនតាមអនឡាញ ចាប់ពីថ្ងៃពុធស្អែកនេះវិញ និងបន្តរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ប៉ុន្តែនឹងមានការលើកលែង សម្រាប់ថ្នាក់សិស្សវិទ្យាល័យឆ្នាំចុងក្រោយ ដែលពួកគេនឹងត្រូវប្រលងចូលសាកលវិទ្យាល័យ នៅដើមខែធ្នូខាងមុខនេះ។

ទន្ទឹមនឹងនេះរដ្ឋមន្រ្តីក្រសួងអប់រំកូរ៉េខាងត្បូង លោកស្រី យូ អ៊ុនហេ (Yoo Eun-hae) បានប្រាប់អ្នកសារព័ត៌មានថា «ការលេចចេញនូវការឆ្លងរីករាលដាលដ៏ធំនៃ COVID-19 ចាប់តាំងពីខែសីហានេះ បានក្លាយជាការឆ្លងរីករាលដាលដល់ក្រុមសិស្សសាលា និងបុគ្គលិកសាលាជិត ២០០នាក់ក្នុងរយៈពេល ០២សប្ដាហ៍កន្លងមកនេះ ដែលជាហេតុនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង»។

ដោយឡែក ការព្យាយាមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃ COVID-19 នេះ ត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះកាលពីសប្ដាហ៍មុន ហើយត្រូវបានពង្រីកបន្ថែមទៀត ដោយមានការរឹតបន្តឹងទូទាំងប្រទេសផងដែរ។ វិធានការណ៍នេះរួមមាន ការរឹតបន្តឹងទៅលើការជួបជុំធំៗដូចជា សេវាកម្មផ្នែកសាសនា និងការបិទក្លឹបរាត្រី, ខារ៉ាអូខេ, និងអ៉ីនធើណិតកាហ្វេផងដែរ។

លើសពីនេះ អាជ្ញាធរកូរ៉េខាងត្បូងបានព្រមានថា វិធានការណ៍ដែលត្រូវនឹងរឹតបន្តឹងនេះ អាចនឹងរួមបញ្ចូលទាំងការបិទអាជីវកម្មផងដែរ ប្រសិនបើចំនួនករណីឆ្លងថ្មី នៅតែបន្តកើនឡើង។

គួរបញ្ជាក់ រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបចំនួន ១៧,៩៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣១០នាក់ និងជាសះស្បើយ ១៤,២៨៦នាក់៕

ដកស្រង់ពី៖ Fresh News