Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកជំនន់ នៅខេត្តសមុទ្រខ្មៅរបស់ប្រទេសទួគី

  • Print

ទីភ្នាក់ងារពាក់កណ្តាលផ្លូវការរបស់ទីភ្នាក់ងារ Anadolu បានរាយការណ៍ថា ទឹកជំនន់នៅក្នុងខេត្ត Giresun នៃសមុទ្រខ្មៅភាគខាងជើងប្រទេសទួគី បានសម្លាប់មនុស្ស ៦ នាក់ កាលពីថ្ងៃអាទិត្យ ដែលក្នុងនោះមានបុគ្គលិកអាវុធហត្ថ ចំនួន ២ នាក់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Suleyman Soylu បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅតែបន្តនៅក្នុងតំបន់ ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន រួមទាំងបុគ្គលិកអាវុធហត្ថ ៣ នាក់ផងដែរ។

ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan បានប្រកាសមុននេះថាមនុស្ស ១២ នាក់ បានរងរបួសដោយសារទឹកជំនន់។ មនុស្សចំនួន ១១ នាក់ ត្រូវគេបានរាយការណ៍ថា កំពុងបាត់ខ្លួន ហើយផ្លូវចូលទៅកាន់ភូមិចំនួន ១១៨ កន្លែង ក៏ត្រូវបានបិទ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងនគរូបនីយកម្ម បាននិយាយថា ទឹកជំនន់ បានបំផ្លាញអគារចំនួន ១៧ និងបង្កការខូចខាតតិចតួចចំនួន ៣៦១ អគារផ្សេងទៀត នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។