Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូស្ត្រាលីគួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីទប់ទល់ភ្លើងឆេះព្រៃ ដែលអាចនឹងអាក្រក់ខ្លាំង ជាងកាលពីឆ្នាំ២០១៩

  • Print

  (អូស្រ្តាលី)៖ លទ្ធផលនៃការស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃ ដ៏សម្បើមនៅក្នុងប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រទេសដីកោះធំបំផុតលើលោកមួយនេះ គួរតែត្រៀមខ្លួនឱ្យហើយ ដើម្បីប្រឈមមុខនឹងភ្លើងឆេះព្រៃដ៏អាក្រក់បែបនេះ ឬអាចនឹងអាក្រក់ជាងនេះរាប់ដង ដែលអាចនឹងកើតឡើងជាថ្មីនៅក្នុង រយៈពេលប៉ុន្មានឆ្នាំខាងមុខ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។ ការស៊ើបអង្កេតខាងលើ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ ញូសោតវែលស៍ (New South Wales) ជារដ្ឋរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារភ្លើងឆេះព្រៃកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ ដែលបានឆាបឆេះអស់រយៈពេលជាច្រើនខែ និងផ្ដាច់ជីវិតមនុស្ស ៣៣នាក់ រួមទាំងជីវិតសត្វរាប់លានក្បាល។

គ្រាន់តែនៅក្នុងរដ្ឋ New South Wales មួយប៉ុណ្ណោះ ភ្លើងឆេះព្រៃនេះក៏បានបំផ្លាញផ្ទះសម្បែង ២,៤៧៦ខ្នង និងផ្ទៃដី ៥.៥លានហិកតាផងដែរ។ ដោយឡែក បើតាមការស៊ើបអង្កេតខាងលើដដែល មូលហេតុចម្បងបង្កឱ្យមានភ្លើងឆេះព្រៃនោះ គឺដោយសារគ្រោះរាំងស្ងួត និងបញ្ហាបម្រែបម្រួលអាកាសធាតុ។

គួរបញ្ជាក់ថា ក្រៅពីអូស្រ្ដាលី ដែលកំពុងព្រួយបារម្ភពីភ្លើងឆេះព្រៃ នៅឯសហរដ្ឋអាមេរិកឯណោះវិញ ភ្លើងឆេះព្រៃដ៏សម្បើមមិនធ្លាប់មាន ក៏កំពុងបន្តឆាបឆេះនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាផងដែរ ដោយគិតត្រឹមថ្ងៃចន្ទម្សិលមិញ ផ្ទៃដីរាប់សែនហិកតាត្រូវបានភ្លើងឆាបឆេះ។

ចំណែកឯ មនុស្សជិត ២៥០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព ខណៈភ្នាក់ងារពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើងធំៗចំនួន ១៧កន្លែងនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា៕

ដកស្រង់ពី៖ Fresh News