Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតប៉ូលិសហុងកុង «ចាប់ខ្លួនសមាជិកសភា២រូបនៃបក្សប្រឆាំង» ពាក់ព័ន្ធការតវ៉ាប្រឆាំងរដ្ឋាភិបាល

  • Print

  (ហុងកុង)៖ សមាជិកសភាបក្សប្រឆាំងនៅហុងកុងចំនួន ០២រូបត្រូវបានចាប់ខ្លួនហើយនាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងប្រតិបត្តិការមួយរបស់ប៉ូលីស ដែលបានចោទប្រកាន់ពីបទធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AFP។ ប្រភពពីប៉ូលីសហុងកុងបានបញ្ជាក់ប្រាប់ AFP ថា មនុស្សសរុប ១៦នាក់រួមទាំងសមាជិកសភាពីររូបគឺលោក ឡាំ ឆេកធីង (Lam Check-ting) និងលោក ធេដ ហ៊ុយ (Ted Hui) ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការមួយនាព្រឹកថ្ងៃពុធនេះ ពីបទធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំ២០១៩។

លោក Lam និងលោក Hui ជាសមាជិកសភាដែលគាំទ្រលិទ្ធិប្រជាធិតេយ្យ និងជាអ្នករិះគន់រដ្ឋាភិបាលទីក្រុងប៉េកាំង រួមទាំងហុងកុងផងដែរ។ យោងតាមសេចក្ដីថ្លែងការណ៍មួយបានឲ្យដឹងថា លោក Lam ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានចូលរួមក្នុងកុប្បកម្មនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

នៅថ្ងៃនោះផងដែរ លោក Lam និងក្រុមបាតុកររាប់សិបនាក់ ត្រូវបានវាយដោយក្រុមអ្នកគាំទ្ររដ្ឋាភិបាល។ លើសពីនេះ លោក Lam ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទ «គប់គិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងរារាំងមន្ត្រីយុត្តិធម៌នៅខាងក្រៅប៉ុស្តិ៍ប៉ូលីស ទួនម៉ាន់ (Tuen Mun) កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។

ដោយឡែក ការិយាល័យរបស់លោក Hui ក៏បានបញ្ចេញវីដេអូនៃការចាប់ខ្លួនលោកផងដែរ ដោយមន្ត្រីប៉ូលិសបាននិយាយថា លោក Hui ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរារាំង ការអនុវត្តកិច្ចការនៃមន្ត្រីយុត្តិធម៌, ការលួចចូលប្រើ និងមើលទិន្នន័យរបស់រដ្ឋាភិបាលក្នុងបំណងទុច្ចចរិត និងមានចេតនាចង់បំផ្លាញវា។

គួររំលឹកថា ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០១៩ ហុងកុងបានរងភាពចលាចល ដោយការធ្វើបាតុកម្មតវ៉ាដ៏ធំមួយ ដែលត្រូវបានអូសបន្លាយរយៈពេល ០៧ខែជាប់ៗគ្នា និងបានផ្ទុះអំពើហិង្សាជារឿយៗ ដែលនាំឲ្យមនុស្សរាប់ពាន់នាក់រងរបួស និងមនុស្សជាង ៩ពាន់នាក់ត្រូវបានចាប់ខ្លួនផងដែរ។

ការចាប់ខ្លួនសមាជិកសភា នៅហុងកុងខាងលើនេះ បានកើតមានឡើងជិតមួយខែ ក្រោយចិនបានប្រកាសឲ្យប្រើ «ច្បាប់សន្តិសុខជាតិថ្មី» នៅក្នុងទីក្រុងស្វយ័តខ្លួនមួយនេះ៕

ដកស្រង់ពី៖ Fresh News