Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានការបំផ្ទុះគ្រាប់បែក ២ លើក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

  • Print

ប្រភពក្នុងស្រុក បានឲ្យដឹងថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ១០ នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកដាច់ដោយឡែកពីគ្នា នៅតាមដងផ្លូវនៅក្នុងខេត្ត ចំនួនពីររបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។

នៅភាគខាងកើតខេត្ត Ghazni ជនស៊ីវិល ៧ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿង បានប៉ះនឹងគ្រឿងផ្ទុះកែច្នៃ ដែលដាំបង្កប់ដោយពួកតាលីបង់ នៅពេលថ្ងៃត្រង់ នេះបើតាមមន្រ្តីនាំពាក្យរដ្ឋាភិបាលប្រាប់កាសែតស៊ិនហួរ។

ជនរងគ្រោះទាំង៧នាក់នោះ រួមមានស្រ្តី៣នាក់ កុមារ២នាក់ និងបុរស២នាក់ ដែលពួកគេកំពុងធ្វើដំនើរតាមបណ្តោយផ្លូវធំ ក្នុងស្រុក Jaghato ។ ការផ្ទុះមួយទៀត កើតឡើងនៅពេលព្រឹក នៅភាគខាងជើងទីរួមខេត្ត Jawzjan លើកម្មកររោងចក្រហ្គាសគ្រប់គ្រងដោយរដ្ឋាភិបាល ចំនួន៣នាក់ នៅពេលដែលយានយន្តរបស់ពួកគេ កិនប៉ះគ្រឿងផ្ទុះកែច្នៃ។

ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិងកំពុងប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ ដែលផលិតនៅតាមផ្ទះ ដើម្បីបង្កើតគ្រាប់បែក បង្កប់តាមដងផ្លូវនិងគ្រាប់មីនជាច្រើន ដើម្បីតម្រង់គោលដៅទៅលើកម្លាំងសន្តិសុខ ប៉ុន្តែអាវុធដ៍សាហាវនេះ ក៏បានធ្វើឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលផងដែរ។

បើយោងតាមតួលេខផ្លូវការ មានជនស៊ីវិលជាង ៨០០ នាក់ ត្រូវបានសម្លាប់និងជាង ២.៣៣០ នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រាប់កែច្នៃ ក្នុងឆ្នាំ ២០១៩។