Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អឌ្ឍចន្ទក្រហមលីប៊ី នាំយកសាកសពជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន ២២ នាក់ នៅភាគខាងលិចប្រទេស

  • Print

សាកសពជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ២២ នាក់ ត្រូវបានរកឃើញដោយអឌ្ឍចន្ទក្រហមលីប៊ី នៅទីក្រុងឆ្នេរសមុទ្រ Zwara នេះបើតាមប្រធានបេសកកម្មរបស់អង្គការអន្តរជាតិសម្រាប់ជនចំណាកស្រុក (IOM) ប្រចាំប្រទេសលីប៊ី ប្រាប់កាលពីថ្ងៃអាទិត្យ។

គម្រោង ជនអន្តោប្រវេសន៍ដែលបាត់ខ្លួនរបស់អង្គការ (IOM) បានប្រកាសតាមបណ្តាញសង្គម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា មានមនុស្សស្លាប់ ៤៥ នាក់បន្ថែមទៀត ក្នុងនោះមានកុមារ ៥ នាក់ ត្រូវបានគេធ្វើកំនត់ត្រា នៅក្នុងបំណែកកប៉ាល់លិចដ៏ធំបំផុត នៅឆ្នេរសមុទ្ររបស់ប្រទេស ក្នុងឆ្នាំ ២០២០ ហើយបានអំពាវនាវដល់ជនចំណាកស្រុក កុំប្រថុយជីវិត ដើម្បីស្វែងរកជីវិតប្រសើរជាងមុន លីប៊ី ក្លាយជាចំណុចចាកចេញដ៏ប្រសើរ សម្រាប់ជនចំណាកស្រុកខុសច្បាប់រាប់ពាន់នាក់ ដែលចង់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅអឺរ៉ុប បន្ទាប់ពីមេដឹកនាំរបស់ខ្លួន គឺលោក Muammar Gaddafi ត្រូវបានបណ្តេញចេញ និងសម្លាប់ក្នុងឆ្នាំ ២០១១ ដែលបង្កើតឱ្យមានស្ថានភាពអសន្តិសុខ និងភាពវឹកវរនៅក្នុងប្រទេស។

មកទល់ពេលនេះ ជនអន្តោប្រវេសន៍ជាង ៧.០០០ នាក់ ដែលព្យាយាមភៀសខ្លួនចេញពីលីប៊ី ត្រូវបានជួយសង្គ្រោះ ឬស្ទាក់ចាប់ និងបញ្ជូនត្រឡប់ទៅវិញ ក្នុងឆ្នាំនេះ ហើយពួកគេភាគច្រើន ចុងបញ្ចប់ ត្រូវបានឃុំខ្លួន។

មណ្ឌលឃុំឃាំងជនចំណាកស្រុកនៅលីប៊ី គឺចង្អៀតណែនដោយជនចំណាកស្រុក ទោះបីមានការអំពាវនាវម្តងហើយម្តងទៀតពីអន្តរជាតិ ឲ្យបិទមណ្ឌលនោះក៏ដោយ នេះបើតាមការផ្សារបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។