Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាក់រលំអគារ នៅប្រទេសឥណ្ឌា

  • Print

មនុស្សម្នាក់ បានស្លាប់ និង ១៧ នាក់ទៀតរងរបួស ខណៈមនុស្ស ៤៣ នាក់ ត្រូវបានគេភ័យខ្លាចថា កំពុងជាប់នៅក្នុងអាគារកម្ពស់ ៥ ជាន់មួយកន្លែងដែលបានបាក់រលំនៅស្រុក Mahad ចម្ងាយ ១៧០ គីឡូម៉ែត្រពីទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃច័ន្ទ។

មនុស្ស ១០ នាក់ ដែលនៅក្បែរនឹងអគារបាក់រលំ បានចាកចេញពីមន្ទីរពេទ្យហើយបន្ទាប់ពីទទួលបានជំនួយបឋម ព្យាបាលរបួសស្នាមជាំ។ រូបភាពវីដេអូ បានបង្ហាញពីពពកធូលីដ៏ធំមួយ នៅពេលអគារនោះ បានដួលរលំដល់ដី។

កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិចំនួន ៣ ក្រុម ស្ថិតនៅកន្លែងកើតហេតុ ដើម្បីស្វែងរក និងជួយសង្គ្រោះរួមគ្នាជាមួយរដ្ឋបាលមូលដ្ឋាន។ ការប៉ាន់ស្មានដំបូងរបស់រដ្ឋបាលក្នុងតំបន់ បានបង្ហាញថា មនុស្សប្រហែល ៧០ នាក់ ត្រូវបានជាប់ក្នុងគំនរអគារបែកបាក់នោះ។

មូលហេតុពិតប្រាកដនៃការបាក់រលំនេះ គឺមិនទាន់ត្រូវបានគេដឹងច្បាស់លាស់នៅឡើយទេ តែបញ្ហានេះ មិនមែនជាលើកទី១ សម្រាប់ប្រទេសឥណ្ឌា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃធុធ។