Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទទួលយកកិច្ចព្រមព្រៀង ដើម្បីចៀសវាងការបោះឆ្នោតថ្មី

  • Print

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានប្រកាសយល់ព្រមពន្យាពេលផុតកំណត់គម្រោងថវិកាមិនច្បាស់លាស់ ដែលរារាំងដល់ការបោះឆ្នោតជាតិលើកទី ៤ ក្នុងរយៈពេលតិចជាងពីរឆ្នាំ។

លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ពេលនេះ គឺជាពេលវេលាសម្រាប់ការរួបរួមគ្នា មិនមែនសម្រាប់ការបោះឆ្នោតទេ”។ លោក Netanyahu បានសន្យាគាំទ្រច្បាប់ ដើម្បីជំរុញដល់ពេលវេលាផុតកំណត់ សម្រាប់អនុម័តថវិកាជាតិត្រឹមរយះពេល ១០០ ថ្ងៃ។

“កិច្ចព្រមព្រៀងសម្របសម្រួលនេះ គឺជាចម្លើយដ៏ត្រឹមត្រូវសម្រាប់សេដ្ឋកិច្ចអ៊ីស្រាអែលនៅពេលនេះ” ។ តាមច្បាប់របស់អ៊ីស្រាអែល ប្រសិនបើរដ្ឋាភិបាល មិនអនុម័តថវិការរដ្ឋ ក្នុងរយៈពេល ៩០ ថ្ងៃ បន្ទាប់ពីវាត្រូវបានបង្កើតឡើងនោះទេ សភានឹងត្រូវរំលាយដោយស្វ័យប្រវត្តិ។

ពេលវេលាផុតកំណត់នៅពេលនេះ នឹងត្រូវផុតកំណត់នៅយប់ថ្ងៃច័ន្ទ។ លោក Netanyahu កំពុងប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌ ជុំវិញការចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការបំពានលើសេចក្តីទុកចិត្ត ក្នុងរឿងក្តីបីដាច់ដោយឡែកពីគ្នា តែលោក បានបដិសេដមិនបានធ្វើខុស។

ការកាត់ក្តីរបស់លោក បានចាប់ផ្តើមនៅក្នុងខែមិថុនា ប៉ុន្តែបានបដិសេធមិនចុះចេញពីតំណែង ទោះបីជាមានការតវ៉ាប្រចាំសប្តាហ៍ពីប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់នៅទូទាំងប្រទេស អោយលាឈប់ពីតំណែងក៏ដោយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។