Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លងជំងឺ COVID-១៩ នៅហ្វីលីពីន កើនលើស ២០០.០០០

  • Print

នាយកដ្ឋានសុខាភិបាលហ្វីលីពីន បានផ្សាយថា ករណីឆ្លងសរុបនៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ២០២.៣៦១ ជាមួយនឹងករណីថ្មីចំនួន ៥.២៧៧ ។

តាមព្រឹត្តិប័ត្ររបស់ក្រសួង ចំនួននៃការជាសះស្បើយ បានកើនឡើងដល់ ១៣៣.៤៦០ បន្ទាប់ពីអ្នកជំងឺ ១,១៣១ នាក់ បានរួចផុតពីជំងឺនេះ។ ចំនួនអ្នកស្លាប់ ក៏កើនឡើងដល់ ៣.១៣៧ នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ៩៩ នាក់ទៀត បានស្លាប់ដោយសារជំងឺនេះ។

ក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យហ្វីលីពីន បាននិយាយថា និន្នាការនៃករណី COVID-19 នៅក្នុងប្រទេសហ្វីលីពីន កំពុងធ្លាក់ចុះ ដោយចំនួនមនុស្សដែលអាចឆ្លងពីអ្នកឈឺ បានធ្លាក់ចុះចន្លោះពី ១ ដល់ ១.១ ក្នុងខែសីហា ពីចំនួន ១,៤ ដែលបានកត់ត្រា នៅក្នុងខែកក្កដា។

ក្រសួងសុខាភិបាល បានឲ្យដឹងថា មន្ទីរពិសោធន៍ COVID-១៩ ចំនួន ១១០ របស់ខ្លួននៅទូទាំងប្រទេស បានធ្វើតេស្ត៍ទៅលើប្រជាជនហ្វីលីពីនជាង ២,២ លាននាក់ ចាប់តាំងពីជំងឺនេះ បានកើតមាននៅក្នុងប្រទេស កាលពីខែមករា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។