Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ IS ដែលត្រូវបានឃុំខ្លួននៅ Istanbul មានផែនការវាយប្រហារភេវរកម្ម “ដ៏ភ្ញាក់ផ្អើល”

  • Print

ទីភ្នាក់ងារសារព័ត៌មាន Demiroren បានរាយការណ៍នៅថ្ងៃអង្គារនេះថាសមាជិកសង្ស័យនៃក្រុមរដ្ឋអ៊ីស្លាម (IS) ដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសទួគីនៅអ៊ីស្តង់ប៊ុល មានផែនការវាយប្រហារភេវរកម្មដ៏ភ្ញាក់ផ្អើលមួយ ។

អង្គភាពស៊ើបការណ៍សម្ងាត់ បានកំណត់ថា ជនសង្ស័យ បានបង្កបក្សពួកនៅក្នុងតំបន់មួយចំនួន ដែលមានមនុស្សរស់នៅកកកុញ នៃទីក្រុងទួគីដ៏ធំបំផុត ប៉ែកខាងអឺរ៉ុប ដើម្បីរៀបចំការវាយប្រហារ។

ក្រោយមកជនសង្ស័យ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការមួយនៅឯសណ្ឋាគារមួយ ក្នុងសង្កាត់ Kucukcekmece ។ ក្នុងពេលឆ្មក់ចូលនោះ ប៉ូលិស ក៏បានដកហូតកាំភ្លើង Kalashnikov ដែលមានប្រវែងវែងមួយដើម ទស្សនាវដ្តីកាំភ្លើងខ្លីចំនួន ៥ក្បាល និងគ្រាប់កាំភ្លើងចំនួន ១៥០ គ្រាប់នៅក្នុងបន្ទប់សណ្ឋាគារផងដែរ។

កាលពីដើមខែសីហា សមាជិកសង្ស័យនៃក្រុមភេវរកម្ម ត្រូវបានចាប់ខ្លួននៅភាគពាយព្យនៃខេត្ត Bursa ដោយសារមានផែនការបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈជនជាតិអ៊ីរ៉ាក់ ៦ នាក់ ត្រូវបានឃុំខ្លួននៅខេត្ត Samsun ភាគខាងជើង ពីបទជាប់ពាក់ព័ន្ធនឹងក្រុម IS ។

ក្រុម IS ត្រូវបានគេស្តីបន្ទោសចំពោះការវាយប្រហារដ៏ប្រល័យ ជាច្រើនឆ្នាំនៅក្នុងប្រទេសទួគី ដែលក្នុងនោះមនុស្សជាង ៣០០ នាក់ ត្រូវបានសម្លាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។