Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជនប៉ាឡេស្ទីន ចូលរួមពិធីបុណ្យសព ក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាម នៅតំបន់ Gaza Strip

  • Print

ទោះបីជាមានការចាក់សោរបិទ លើតំបន់ឆ្នេរសមុទ្រ ហ៊ុំព័ទ្ធជុំវិញដោយរដ្ឋា-ភិបាលគ្រប់គ្រងដោយក្រុម Hamas ក៏ដោយ ក៏ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ មកពីតំបន់ Gaza Strip កាលពីថ្ងៃអង្គារ បានចូលរួមក្នុងពិធីបុណ្យសពរបស់សកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីន Jihad ចំនួន ៤ នាក់ដែរ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលបានផ្ញើទៅទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ បានអោយដឹងថា បុរសទាំង ៤ នាក់នោះ គឺជាសមាជិកនៃក្រុមកងពលអ៊ីស្លាមប្រដាប់អាវុធ al-Quds ដែលបានបាត់បង់ជីវិតនៅក្នុងការផ្ទុះមួយ ដែលបង្កដោយយន្តហោះដ្រូនបើកឈ្លបយកការណ៏ និងយន្តហោះចម្បាំងរបស់អ៊ីស្រា-អែល ហោះសំកាំងលើសង្កាត់ al-Shuja'eya នៅភាគខាងកើតទីក្រុងហ្គាហ្សា។

ទោះជាយ៉ាងណា តំណាងកងទ័ពអ៊ីស្រាអែល បានបដិសេធសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនថា ខ្លួនជាអ្នកនៅពីក្រោយការផ្ទុះដ៏សាហាវនៅ Gaza Strip នេះ។

ការផ្ទុះនេះ កើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដែលបានបន្តប្រមាណជា ២ សប្តាហ៍ រវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធ នៅតំបន់ Gaza ក្នុងដែនដីប៉ាឡេស្ទីន។