Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលនេះដល់វេនប្អូនស្រីលោក គីម ជុងអ៊ុន បាត់ខ្លួនវិញម្តង ដែលកំពុងបង្កឲ្យមាន​ការសង្ស័យជាច្រើន

  • Print

(សេអ៊ូល)៖ អ្នកនាង គីម យ៉ូចុង ដែលជាប្អូនស្រីរបស់មេដឹកនាំកំពូឡកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បានអវត្តមាននៅក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើន អស់រយៈពេលជាងមួយខែមកហើយ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃកូរ៉េខាងត្បូងអះអាងថា លោក គីម បានផ្ទេរអំណាចមួយចំនួនឱ្យអ្នកនាង ដែលកំពុងបង្កការសង្ស័យជាថ្មីថា អ្នកនាង គីម នឹងក្លាយជាអ្នកបន្តវេនពីបងប្រុស។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។ បើតាមសារព័ត៌មានកូរ៉េខាងត្បូង ចូសាន់ អ៉ីលបូ (Chosun Ilbo) អ្នកនាង គីម យ៉ូចុង ត្រូវបានគេឃើញជាលើកចុងក្រោយ កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ជាមួយលោក គីម ជុងអ៊ុន នាឱកាសចូលរួមពិធីរំលឹកខួបទី ៦៧ នៃបទឈប់បាញ់សង្រ្គាមកូរ៉េ។

ការបាត់ខ្លួននេះបានបង្កឱ្យមានការសង្ស័យផ្សេងៗពីគ្នា ដោយខ្លះថាអ្នកនាង គីម មិនចង់ចេញមុខចេញមាត់ ដោយសារតែអ្នកនាងមិនចង់ឱ្យគេមើលឃើញ ឬយល់ថា អ្នកនាងគឺជាមនុស្សមានអំណាចធំទី ២ ឬក៏បងធំទី ២ នៅក្នុងប្រទេសកូរ៉េខាងជើងតែម្ដង។

ជុំវិញបញ្ហានេះដែរ លោកសាស្ត្រាចារ្យ ណាំ សាំងវូក (Nam Sung-wook) មកពីសាកលវិទ្យាល័យកូរ៉េ (Korea University) បានបង្ហាញការយល់ឃើញថា គំនិតសង្ស័យបែបនេះអាចទៅរួច។

លោក Nam បានគូសបញ្ជាក់ប្រាប់កាសែត Chosun Ilbo យ៉ាងដូច្នេះថា «កាលពីអតីតកាល អ្នកណាក៏ដោយឱ្យតែត្រូវបានគេចាត់ទុកថាជាបងធំទី ២ នៅកូរ៉េខាងជើង គឺតែងតែត្រូវបានគេដកចេញពីតំណែង ឬបោសសំអាត... ដូច្នេះចាំបាច់ត្រូវតែមានការថ្លឹងថ្លែងអំណាច បើទោះជាអ្នកនាង គីម យ៉ូចុង គឺជាសមាជិកគ្រួសាត្រកូលគីមក៏ដោយ»។

គួរបញ្ជាក់ថា បើតាម Chosun Ilbo អ្នកនាង គីម យ៉ូចុង ក៏បានអវត្តមានផងដែរក្នុងកិច្ចប្រជុំមួយ នៃការិយាល័យនយោបាយដែលលោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹង COVID-19 និងការចាត់វិធានការឆ្លើយតបទៅនឹងព្យុះទីហ្វុង ប៉ាវី (Bavi) កាលពីប៉ុន្មានថ្ងៃមុននេះ៕

ដកស្រង់ពី៖ Fresh News