Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន៣ បង្ហាញប្រាប់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ នូវសមិទ្ធផលជាច្រើនក្រោមម្លប់សន្តិភាព នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

  • Print

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវពលរដ្ឋទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជា ក្នុងការអភិវឌ្ឍន៍កម្ពុជាទាំងវិស័យពុទ្ធចក្រ

និងាអណាចក្រ បង្ហាញប្រាប់លោកតាលោកយាយពីសមិទ្ធផលជាច្រើនដែលបានកសាងឡើង ក្រោមម្លប់សន្តិភាព ពិសេសត្រូវរួមគ្នាបន្តបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ នារដូវបុណ្យភ្ជុំបិណ្ឌនេះ ត្រូវរក្សាគម្លាត កុំប្រមូលផ្តុំជួបជុំ ត្រូវពាក់ម៉ាស់ និងរក្សាអនាម័យដោយលាងដៃជាមួយអាកុលឫសាប៊ូ ឲ្យបានជាប់ជាប្រចាំ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លើកឡើងបែបនេះ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឳកាសឯកឧត្តម រួមទាំងឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយប្រតិភូក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត និងលោកតាលោកយាយពុទ្ធបរិសទ្ធជិតឆ្ងាយ ចូលរួមកាន់បិណ្ឌវេនទី០៩ នៅវត្តចំនួន០៣ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រួមមាន: វត្តអន្លង់ពោង វត្តទួលខ្លុង និងវត្តដូនម៉ៅ។

ដោយសទ្ធាជ្រះថ្លា ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រគេននូវគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃ និងប្រគេនបច្ច័យមួយចំនួនទៀត ចូលរួមកាន់បិណ្ឌ និងទុកកសាងសមិទ្ធផលនានបន្តទៀត ដល់វត្តទាំង៣ខាងលើនេះផងដែរ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក និងក៏ជាឱកាសសម្រាប់ពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមបណ្ដាទីវត្តអារាមនានា ។

សម្រាប់ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕