Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហាងឆេងលុយខ្មែរមានកម្លាំងយ៉ាងណាធៀបនឹងលុយប្រទេសសំខាន់ៗ !

  • Print

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរ ធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។

ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៨៨ រៀល និង ១អឺរ៉ូ ទិញចូល ៤៧៥៣ រៀល លក់ចេញ ៤៨០០ រៀល ខណៈដែល ១ដុល្លារអូ ស្ត្រាលី ទិញចូល ២៨៧៦ រៀល ហើយលក់ចេញ ២៩០៥ រៀល ។

ទន្ទឹមនេះសម្រាប់ហាងឆេងប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលខ្មែរ ថ្ងៃនេះដែរ គឺ ១យន់ ចិន ទិញចូល ៥៩៩ រៀល លក់ចេញ ៦០៥ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៧៥ រៀល លក់ចេញ ៣៩១៣ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤៨ រៀល លក់ចេញ ៣៥២ រៀល ។

ជាមួយគ្នានេះដែរសម្រាប់ហាងឆេងដុល្លារសាំងហ្គាពួរធៀបជាមួយប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៦៩ រៀល លក់ចេញ ២៩៩៩ រៀល ខណៈដែល ១បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣១ រៀល ដោយឡែក ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល និងលក់ចេញ ១៧៨ រៀល ៕

ដកស្រង់ពី៖ កោះសន្តិភាព