Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកដឹកនាំភាពយន្តល្បីៗរបស់អាមេរិក៖ «វិស័យភាពយន្តនឹងមិនអាចរស់រានមានជីវិតឡើយ ក្រោយរងផលប៉ះពាល់ពីកូវីដ១៩»

  • Print

  (អាមេរិក)៖ ម្ចាស់ពានរង្វាន់អូស្ការ និងជាអ្នកដឹកនាំភាពយន្តល្បីឈ្មោះ លោក Jemes Cameron, លោក Clint Eastwood និង លោក Martin Scorsese សុទ្ធសឹងជាអ្នកដឹកនាំរឿងល្បីៗ បានជួបប្រជុំពិភាក្សាគ្នា ជាមួយម្ចាស់រោងភាពយន្ត នៅថ្ងៃពុធម្សិលមិញ ដើម្បីស្នើសុំជំនួយហិរញ្ញវត្ថុ ក្នុងគោលបំណងធានាពីអនាគត វិស័យភាពយន្តរបស់អាមេរិក ត្បិតបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ១៩។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។ នៅក្នុងលិខិតមួយដាក់ទៅកាន់សភាទាំងពីរថ្នាក់របស់អាមេរិក, អ្នកដឹកនាំរឿងល្បីៗទាំងនោះ បាននិយាយថា ជំងឺរាតត្បាតកូវីដ១៩ បានជះផលអាក្រក់ជាខ្លាំងទៅលើដំណើរការរោងភាពយន្ត ហើយបើគ្មានមូលនិធិនោះទេ វិស័យភាពយន្តទាំងមូលនឹងមិនអាចរស់រានមានជីវិតឡើយ។

ក្នុងលិខិតនោះ គឺត្រូវបានចុះហត្ថលេខាដោយផ្ទាល់ ពីសំណាក់អ្នកផលិតនិងអ្នកដឹកនាំរឿងល្បីៗជាង៧០នាក់ រួមជាមួយនឹងសមាគមរោងភាពយន្តជាច្រើនទៀត។ ជាការកត់សម្គាល់ ការរាតត្បាតជំងឺកូវីដ១៩បានបង្ខំ ឲ្យរោងកុនផ្អាកដំណើរការ តាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ។

តែយ៉ាងណា បច្ចុប្បន្ននេះមានរោងភាពយន្តមួយចំនួន បានបើកដំណើរការឡើងវិញ ដោយកំណត់ ចំនួនអ្នកចូលទស្សនាដូចជារោងកុន «AMC» និង រោងកុន «Cineworld Plc’s Regal Cinemas» ជាដើម ខណៈដំណើរការបើកឡើងវិញនេះ គឺនៅតែទីក្រុងមួយចំនួននៃសហរដ្ឋអាមេរិក ដែលមិនសូវគំរាមគំហែង ពីកូវីដ១៩ប៉ុណ្ណោះ តែសម្រាប់ទីក្រុងធំៗដូចជា Los Angeles និង New York នៅមិនទាន់ដំណើរការឡើយ។

គួរជម្រាបថា ក្នុងលិខិតដែលដាក់ទៅកាន់សភាទាំងពីរថ្នាក់របស់អាមេរិកនោះ បានសង្កត់ធ្ងន់ថា រោងភាពយន្តធុនតូច និងកណ្តាល នឹងបង្ខំដាក់ពាក្យសុំក្ស័យធន ឬបិទជាអចិន្ត្រៃយ៍ ប្រសិនបើគ្មានជំនួយហិរញ្ញវត្ថុ៕

ដកស្រង់ពី៖ Fresh News