Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួននាវាមុជទឹកប្រយុទ្ធរបស់អាមេរិក នឹងត្រូវបង្កើនឲ្យដល់ ៨០គ្រឿងនៅឆ្នាំ២០៤៥ ដើម្បីឆ្លើយតបសត្រូវធំៗ

  • Print

  (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៉ីស្ពើ (Mark Esper) បានបង្ហើបពីផែនការនៃមន្ទីរបញ្ចកោណ ក្នុងការបង្កើនការផលិតនាវាមុជទឹកប្រយុទ្ធឱ្យដល់ ៨០គ្រឿង នៅត្រឹមឆ្នាំ២០៤៥ ព្រមទាំងចម្បាំងមួយចំនួនទៀតផងដែរ ខណៈសត្រូវធំៗរបស់អាមេរិក ជាពិសេសគឺចិនត្រូវបានគេមើលឃើញថា បាននិងកំពុងបង្កើនឥទ្ធិពលយោធាយ៉ាងខ្លាំងក្លា តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Esper បានគូសបញ្ជាក់ដូច្នេះថា «នៅក្រោមសំណើរបស់ពួកយើង... នាវាមុជទឹកប្រយុទ្ធនឹងត្រូវបង្កើនឱ្យដល់ពី ៧០-៨០គ្រឿង»។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានបន្ថែមទៀតថា សំណើនៃផែនការ Battle Force 45 គឺមានគោលដៅបង្កើនចំនួននាវាចម្បាំងសម្រាប់កងនាវាអាមេរិក បូករួមទាំងនាវាចម្បាំងមាន និងគ្មានមនុស្សបើក ៥០០គ្រឿងនៅត្រឹមឆ្នាំ២០៤៥ ក្នុងនោះចាប់ពី ៨-១១គ្រឿងគឺជានាវាផ្ទុកយន្ដហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ និង ០៦គ្រឿងជានាវាផ្ទុកយន្ដហោះចម្បាំងខ្នាតតូច។

គួរបញ្ជាក់ថា បើតាមលោក ម៉ាក អ៉ីស្ពើ (Mark Esper) ផែនការ បាតថលហ្វស-៤៥ (Battle Force 45) នឹងត្រូវដាក់ជូនសភាអាមេរិកពិនិត្យក្នុងពេលឆាប់ៗនេះ ហើយផែនការនេះទៀតសោត ក៏បានស្នើបង្កើនការផលិតនាវាប្រយុទ្ធខ្នាតតូចពី ៦០-៧០គ្រឿងនៅត្រឹមឆ្នាំ២០៤៥ ខាងមុខនេះផងដែរ។

បច្ចុប្បន្នកងទ័ពជើងទឹកសហរដ្ឋអាមេរិក មាននាវាមុជទឹកសរុប ៦៥គ្រឿងកំពុងធ្វើប្រតិបត្តិការ ដោយក្នុងនោះមានតែ ១៤គ្រឿងប៉ុណ្ណោះមានសមត្ថភាពបាញ់មីស៊ីល បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

ដកស្រង់ពី៖ Fresh News