Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន៖ «អាមេរិកគួរបញ្ឈប់ទង្វើព្យាបាទ និងផ្នត់គំនិតបែបសង្គ្រាមត្រជាក់»

  • Print

  (តូក្យូ)៖ ប្រទេសចិននៅថ្ងៃពុធនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិក បោះបង់ចោលផ្នត់គំនិតបែបសង្រ្គាមត្រជាក់ ហើយទីក្រុងថែមទាំងចោទប្រកាន់ទៀតថា រដ្ឋមន្ត្រីការបរទេស អាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ កំពុងបង្ខូចកេរ្ដ៍ឈ្មោះ និងបង្កើតបរិយាកាសនយោបាយព្យាបាទ មកលើទីក្រុងប៉េកាំង។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានគូសបញ្ជាក់ដូច្នេះថា «លោក ប៉ុមប៉េអូ ជាថ្មីម្ដងទៀតបានប្រឌិត និងកុហករឿងពាក់ព័ន្ធនឹងចិន ហើយបានបង្កើតបរិយាកាសនយោបាយប្រឈមុខ និងព្យាបាទប្រឆាំងចិន»។

យើងជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលផ្នត់គំនិតសង្រ្គាមត្រជាក់ រួមទាំងគំនិតរើសអើង, បញ្ឈប់ការចោទប្រកាន់គ្មានហេតុផលប្រឆាំងនឹងចិន ដោយត្រូវចាត់ទុកទំនាក់ទំនងជាមួយចិន នៅក្នុងន័យស្ថាបនា»។

គួរជម្រាបថា ប្រតិកម្មខាងលើរបស់ចិន កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ កំឡុងការបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យប្រទេសអូស្រ្តាលី ជប៉ុន និងឥណ្ឌារួមដៃគ្នា ប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលចិនក្នុងតំបន់៕

ដកស្រង់ពី៖ Fresh News