Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ្វីបអាហ្រ្វិក មានករណីឆ្លង COVID-19 លើស១.៥លាននាក់

  • Print

មជ្ឈមណ្ឌលបង្ការ និងការពារជំងឺទ្វីបអាហ្វ្រិក បានឲ្យដឹងថា ចំនួនករណីវិជ្ជមាន COVID-19 នៅអាហ្វ្រិក បានកើនឡើងដល់ ១.៥០៦.១៨៥ គិតត្រឹមថ្ងៃអាទិត្យ។

ទីភ្នាក់ងារប្រយុទ្ធនឹងជំងឺឆ្លងប្រចាំទ្វីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារជំងឺទាក់ទងទៅនឹង COVID-19 នៅអាហ្វ្រិកបានកើនឡើងដល់ ៣៦.៦១៤ គិតត្រឹមថ្ងៃអាទិត្យ។

ហើយចំនួនអ្នកជាសះស្បើយពីវីរុសឆ្លងនេះ នៅពាសពេញទ្វីប មកទល់ពេលនេះ មានដល់ 1,243,259 នាក់។ ដោយរងនូវផលប៉ះពាល់មិនស្មើគ្នានៃការរាតត្បាតជំងឺ COVID-19 ដែលកំពុងកើតមានលើបណ្តាប្រទេសអាហ្រ្វិក ប្រទេសដែលរងផលប៉ះពាល់ច្រើនជាងគេ មានអាហ្វ្រិកខាងត្បូង ម៉ារ៉ុក អេហ្ស៊ីប អេត្យូពី និងនីហ្សេរីយ៉ា នេះបើតាមការផ្សាយរបស់ស៊ិនហួរចិន កាលពីថ្ងៃអង្គារ៍។