Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិក ឡើងដល់ជាង ២១ម៉ឺននាក់ហើយ

  • Print

ការស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ២១០.០១៣ នាក់ កាលពីថ្ងៃច័ន្ទ បើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។

រដ្ឋ New York បានរាយការណ៍ថា អ្នកស្លាប់ មានចំនួន ៣៣.២១៤ នាក់ គឺស្ថិតនៅកំពូលនៃបញ្ជីអ្នកស្លាប់ ក្នុងកម្រិតរដ្ឋរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយរោគរាតត្បាតមួយនេះ ដែលមានចំនួនអ្នកស្លាប់ និងបាត់បង់ជីវិតខ្ពស់បំផុតនៅលើពិភពលោក ពោលគឺចំនួនច្រើនជាង១/៥ នៃករណីឆ្លង និងស្លាប់សកល ។

ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតដ៏គួរឱ្យកត់សម្គាល់ចំនួន ១០ម៉ឺននាក់ នៅថ្ងៃទី ២៧ ខែឧសភា និងកើនឡើងដល់ ២០ ម៉ឺននាក់នៅថ្ងៃទី ២២ ខែកញ្ញា។

រដ្ឋជាង ២០ របស់សហរដ្ឋអាមេរិក បានរាយការណ៍អំពីករណីឆ្លងថ្មីៗ បើប្រៀបធៀបទៅនឹងសប្តាហ៍មុន ទោះបីជាអ្នកជំនាញផ្នែកសុខភាព បានជំរុញឱ្យសាធារណជនប្រុងប្រយ័ត្ន នៅពេលពួកគេចេញក្រៅ អំឡុងពេលត្រជាក់នៃរដូវស្លឹកឈើជ្រុះ និងរដូវត្រជាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរចិន កាលពីថ្ងៃអង្គារ៍។