Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាតុកម្មក្រោយការបោះឆ្នោត បានធ្វើឱ្យប្រទេស Kyrgyzstan (កៀហ្ស៊ីស្តង់) ឋិតនៅមាត់ច្រាំងនៃការបះបោរ

  • Print

គេហទំព័រព័ត៌មានក្នុងស្រុក បានផ្សាយថា ប្រជាជន ដែលបានធ្វើការតវ៉ាលើលទ្ធផលនៃការបោះឆ្នោតសភានៅប្រទេស Kyrgyzstan បាននាំគ្នាសម្រុកចូលទីបញ្ជាការរដ្ឋាភិបាល និងសន្តិសុខ កាលពីព្រឹកថ្ងៃអង្គារ ហើយបានដោះលែងអតីតប្រធានាធិបតីពីការឃុំឃាំង និងបានដុតអគារសភា និងប្រធានាធិបតី។

ការតវ៉ា ដែលមានមនុស្សរាប់ពាន់នាក់ចូលរួម បានផ្ទុះឡើង បន្ទាប់ពីគណបក្សសំខាន់ចំនួនពីរ ដែលមួយក្នុងចំណោមនោះ មានទំនាក់ទំនងជិតស្និទ្ធនឹងលោកប្រធានាធិបតី Sooronbai Jeenbekov បានឈ្នះលើការបោះឆ្នោត កាលពីថ្ងៃអាទិត្យ នេះបើតាមលទ្ធផលបឋម។

គេហទំព័រព័ត៌មានក្នុងស្រុក ២៤.kg បានផ្សាយថា ក្រុមអ្នកតវ៉ា បានទាមទារឱ្យលុបចោលលទ្ធផលនៃការបោះឆ្នោត ហើយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន នឹងពិចារណាលើសំណើរបស់ពួកគេ។ ក្រុមអាជ្ញាធរ បាននិយាយថា ពួកគេ មិនបានបដិសេធក្នុងការរៀបចំការបោះឆ្នោតថ្មីមួយផ្សេងទៀតទេ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ក៏បានដកស្រង់សម្តីអ្នកនាំពាក្យរបស់លោកប្រធានាធិបតី Jeenbekov ដោយនិយាយថា លោក ក៏មិនបានបដិសេធចំពោះការលុបចោលលទ្ធផលនៃការបោះឆ្នោត ដែលបានចូលរួមប្រកួតប្រជែងនោះដែរ។ ប្រទេសអាស៊ីកណ្តាលមួយនេះ មានប្រជាជនសរុបចំនួន ៦.៥ លាននាក់ដែលមានសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងមានប្រវត្តិនៃភាពអស្ថិរភាពនយោបាយ។

ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ មានប្រធានាធិបតីពីររូប ត្រូវបានដួលរលំដោយការបះបោរ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរីកាលពីថ្ងៃអង្គារ៍។