Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតអាហ្សែបៃហ្សង់ និងអាមេនី «ព្រមចូលតុចរចា» តាមការអំពាវនាវរបស់លោក ពូទីន

  • Print

(ម៉ូស្គូ)៖ ប្រទេសអាហ្សែបៃហ្សង់ និងអាមេនីបានយល់ព្រមរួចហើយថា ពួកគេនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ទៅចូលរួមក្នុងកិច្ចចរចាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

សារព័ត៌មាន RIA យោងតាមការដកស្រង់សម្ដីពីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «អាហ្សែបៃហ្សង់ និងអាមេនីបានបញ្ជាក់រួចហើយថា ពួកគេនឹងចូលរួមក្នុងកិច្ចចរចាក្នុងទីក្រុងម៉ូស្គូ ហើយការរៀបចំទាំងឡាយកំពុងតែដំណើរការទៅមុខ...»។

លោកស្រី Zakharova បានបន្ថែមទៀតថា «កិច្ចចរចានេះអាចនឹងធ្វើឡើងនៅចុងសប្តាហ៍នេះតែម្ដង»។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាហ្សែបៃហ្សង់ លោក អ៊ីលខាម អាលីយ៉េវ (Ilkham Aliyev) និងនាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) ដោយក្នុងឱកាសនោះលោក ពូទីន បានអំពាវនាវឱ្យមាន បទឈប់បាញ់មួយជាបន្ទាន់លើតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) និងការចូលរួមក្នុងកិច្ចចរចាសន្តិភាព ដែលផ្ដួចផ្ដើមគំនិតឡើងដោយរុស្ស៊ី៕

ដកស្រង់ពី៖ Fresh News