Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីស្រាអែល ចាប់ផ្តើមប្រើប្រាស់ឧបករណ៏តេស្តិរកមេរោគកូរ៉ូណា ដែលផ្តល់លទ្ធផលរហ័សក្នុងរយៈពេល ១៥ នាទី

  • Print

កាលពីសប្តាហ៍មុន ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមប្រើប្រាស់ឧបករណ៏តេស្តិរកមេរោគកូរ៉ូណាថ្មី ដែលផ្តល់លទ្ធផលក្នុងរយៈពេល ១៥ នាទី។ ឧបករណ៏តេស្តិ “Sofia” ដែលអនុម័តដោយអង្គការ FDA ត្រូវបានអនុវត្តន៍ដោយប្រើតែគំរូដង្ហើម ដែលប្រមូលបានពីបុគ្គលសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណាប៉ុណ្ណោះ។

បច្ចេកវិទ្យាច្នៃប្រឌិតថ្មីនៃល្បឿន និងភាពចល័ត អាចត្រូវបានកែសម្រួលសម្រាប់ប្រើប្រាស់តាមទីតាំង ដែលទាមទារការការពារពិសេស ដូចជាមណ្ឌលថែទាំជំងឺមូលដ្ឋានយោធា និងច្រើនទៀត។

យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីស្រាអែល ឥឡូវនេះអ៊ីស្រាអែល កំពុងព្យាយាមបង្កើនចំនួននៃការធ្វើតេស្តិ និងកាត់បន្ថយពេលវេលា ដែលត្រូវការសម្រាប់លទ្ធផល។

ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃអាទិត្យកន្លងថា ចំនួននៃការធ្វើតេស្ត៍រកមេរោគកូរ៉ូណា បានធ្លាក់ចុះខ្លាំងកាលពីមួយថ្ងៃមុន ដោយអត្រាវិជ្ជមានបានធ្លាក់ចុះដល់កំរិតទាបបំផុត ក្នុងរយៈពេលមួយខែ។

ក្រសួងសុខាភិបាលអ៊ីស្រាអែល ក៏បានរាយការណ៍អំពីករណីឆ្លង COVID-19 ថ្មីចំនួន ៦១៨ ករណី កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យមានចំនួនសរុប ២៩០.៤៩៣ នាក់ និងករណីស្លាប់ មាន 1,980 នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិនកាលពីថ្ងៃចន្ទ។