Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសមីយ៉ាន់ម៉ា មានការឆ្លង COVID-19 ថ្មីចំនួន ១.៣៨៧ ករណី

  • Print

ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន 1,387 ករណី កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស កើនដល់ 34,875 នាក់ នេះបើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល និងកីឡា។

ចំនួនអ្នកស្លាប់សរុប បានកើនឡើងដល់ ៨៣៨ នាក់ ជាមួយនឹងការស្លាប់ថ្មីចំនួន ៣៩ នាក់ កាលពីថ្ងៃសៅរ៍។ រហូតមកដល់ពេលនេះ ចំនួនអ្នកជំងឺ ដែលបានជា និងចាកចេញពីមន្ទីរពេទ្យបានកើនឡើងដល់ ១៦.៣៧០ នាក់។

ជំងឺរាតត្បាតនេះ ត្រូវបានគេរកឃើញដំបូងនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំនេះ។ សំណាកសរុបចំនួន ៤៩៧.៨០៣ ត្រូវបានធ្វើតេស្តរកមើលជំងឺនៅមន្ទីរពិសោធន៍របស់ប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។