Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំណាក់ដីដ៏ធំលើកទី ២ ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៅក្នុងប្រទេសវៀតណាម

  • Print

ទាហានចំនួន ១១ នាក់ បានស្លាប់ ហើយការស្វែងរកដោយភ័យស្លន់ស្លោ កំពុងដំណើរការសម្រាប់មនុស្ស ១១ នាក់ផ្សេងទៀត បន្ទាប់ពីការបាក់ដីដ៏ធំមួយ បានវាយប្រហារខេត្ត Quang Tri ភាគកណ្តាលរបស់ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ដែលនេះអាចជាការបាត់បង់យោធាដ៏ធំបំផុត នៅក្នុងពេលវេលាសន្តិ-ភាព ខណៈដែលប្រទេសនេះ បានប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងឆ្នាំនេះ។

ភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីដើមខែតុលា បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ភក់ដែលបានសម្លាប់មនុស្សជាង ៧០ នាក់ នៅភាគកណ្តាលប្រទេសវៀតណាម ដោយមានភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងទុកក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។

រដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ការបាក់ដី បានវាយប្រហារបន្ទាយទាហាននៃតំបន់យោធាទី ៤ របស់វៀត-ណាម ប៉ុន្មានថ្ងៃបន្ទាប់ពីការបាក់ដីមួយទៀត បានសម្លាប់មនុស្ស ១៣ នាក់ដែលភាគច្រើនជាទាហាន នៅក្នុងខេត្ត Thua Thien Hue ជាប់គ្នា ។

យោងតាមគេហទំព័រ VnExpress បាននិយាយថា “ចាប់ពីម៉ោង ២ ព្រឹករំលង អាធ្រាត មានការបាក់ដីពី ៤ ទៅ ៥ កន្លែង និងផ្ទុះដូចគ្រាប់បែក ហើយហាក់ដូចជាភ្នំទាំងមូល ជិតដួលរលំ” ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃអាទិត្យ បានផ្សាយថា ទន្លេនៅក្នុងខេត្ត Quang Tri បានឡើងដល់កម្ពស់ទឹកខ្ពស់បំផុត ក្នុងរយៈពេលជាង ២០ ឆ្នាំ។ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះ បានផ្សាយកាលពីថ្ងៃអាទិត្យថា ភ្លៀងច្រើនរហូតដល់កម្រិត ៦០០ ម.ម ទំនងជានឹងបន្តនៅផ្នែកខ្លះនៃប្រទេសវៀត-ណាម ភាគកណ្ដាល រហូតដល់ថ្ងៃពុធ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី កាលពីថ្ងៃអាទិត្យ។