Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាតុករថៃ ប្រមូលផ្តុំគ្នាម្តងទៀត នៅទីក្រុងបាងកក សម្រាប់ថ្ងៃទី ៥ ដោយប្រឆាំងនឹងបម្រាមរដ្ឋាភិបាល

  • Print

កាលពីល្ងាចថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ាថៃ បានវិលត្រឡប់មកតាមដងផ្លូវនៃទីក្រុងបាងកក សម្រាប់ថ្ងៃទី ៥ ជាប់ៗគ្នា នៃបាតុកម្មសម្របសម្រួល ដើម្បីបន្តអំពាវនាវ បញ្ចប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha ។

ទោះបីជាមានក្រឹត្យបន្ទាន់ ហាមឃាត់ការប្រមូលផ្តុំជាសាធារណះក៏ដោយ ក៏ការប្រមូលផ្តុំគ្នា បានចាប់ផ្តើមនៅម៉ោង ៤ ល្ងាចម៉ោងក្នុងស្រុក នាវិមានជ័យជំនះ Asoke និងស្ថានីយ៍ក្រោមដី Tha Phra MRT ក្នុងរដ្ឋធានី។

ក្រុមអ្នករៀបចំបាតុកម្ម បានអំពាវនាវកាលពីព្រឹកថ្ងៃអាទិត្យ អោយក្រុមបាតុករត្រៀមខ្លួន នៅស្ថានីយ៍រថភ្លើងលើអាកាស BTS ក្បែរផ្ទះរបស់ខ្លួន ត្រឹមម៉ោង ៣ រសៀល ប៉ុន្តែមិនបានបង្ហាញព័ត៌មានលំអិតអំពីកន្លែងប្រមូលផ្តុំ ដើម្បីចៀសវាងការរារាំងពីសំណាក់អាជ្ញាធរ។

នៅម៉ោងប្រហែល ២៖៣០ រសៀល អាជ្ញាធរ បានប្រកាសបិទជាបណ្តោះអាសន្ននូវស្ថានីយ៍រថភ្លើងលើអាកាស BTS និងស្ថានីយ៍រថភ្លើងក្រោមដី MRT ជាច្រើន ក៏ដូចជាផ្លូវដើររវាងអគារ និងស្ថានីយ៍នានានៅតំបន់ ដែលរងផលប៉ះពាល់។ ទីក្រុងបាងកក បានស្ថិតក្នុងភាពអាសន្ន ចាប់តាំងពីម៉ោង ៤ ព្រឹក ថ្ងៃអង្គារមកប៉ុន្តែក្រុមអ្នកតវ៉ានៅទីក្រុងបាងកក បានប្រឆាំងនឹងបទបញ្ជារបស់រដ្ឋាភិបាលដែលហាមឃាត់រាល់សកម្មភាពណាមួយ អាចបង្កភាពចលាចល។

ប៉ូលិស បានបំបែកការតវ៉ារបស់ពួកគេចំនួនពីរលើករួចមកហើយ លើកដំបូងនៅថ្ងៃព្រហស្បតិ៍ និងក្រោយមកនៅថ្ងៃសុក្រ នៅផ្លូវប្រសព្វ Pathumwan ក្នុងសង្កាត់ពាណិជ្ជកម្មក្រុងបាងកក។

បាតុកម្មសម្របសម្រួលនៅក្នុងទីក្រុងបាងកកនេះ គឺជាផ្នែកមួយនៃចលនាដឹកនាំដោយយុវជន ដែលត្រូវបានគេស្គាល់ថា “ប្រជាជន” ដែលបានអំពាវនាវអស់រយៈពេលជាច្រើនខែហើយ ដើម្បីបញ្ចប់ការដឹកនាំរបស់លោក Prayut ការធ្វើវិសោធន-កម្មរដ្ឋធម្មនុញ្ញ និងការកែទម្រង់រាជាធិបតេយ្យ នេះបើតាមការផ្សាយរបស់ ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។