Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះទម្លាក់គ្រាប់បែកចិន H-6N ត្រូវគេប្រទះឃើញមានបំពាក់ «គ្រាប់មីស៊ីលលឿនជាងសំឡេង» (Video inside)

  • Print

(ប៉េកាំង)៖ វីដេអូឃ្លីបមួយបានបង្ហាញថា យន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មី H-6N របស់ប្រទេសចិនមានសម្ថតភាព ផ្ទុកនូវ ប្រភេទមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។ កាលពីចុងសប្តាហ៍មុន វីដេអូឃ្លីបមួយដែលបង្ហាញឲ្យឃើញ យន្តហោះទម្លាក់គ្រាប់បែក H-6N បានចុះចតនៅឯអាកាសយានដ្ឋានមួយកន្លែង ភ្ជាប់ជាមួយនឹងកាំជ្រួចមីស៊ីលនៅពីក្រោមតួខ្លួនរបស់វា ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម។

ខណៈដែលក្រុមអ្នកវិភាគយោធាបានបង្ហាញអំពីលទ្ធភាព ដែលវាជាប្រភេទមីស៊ីលលឿនជាងសំឡេង ប្រភពពីមន្ត្រីកងទ័ពរំដោះប្រជាជនចិន (PLA) ពីររូប ដោយសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់សារព័ត៌មាន South China Morning Post នៅថ្ងៃចន្ទសប្តាហ៍នេះថា វាជាប្រភេទមីស៊ីលផ្លោងដែលមានល្បឿនលឿនជាងសំឡេង (hypersonic missile) ពិតប្រាកដមែន ដែលត្រូវបានធ្វើទំនើបកម្មពីមីស៊ីល ឆាងចៀន (Changjian)។

គួរបញ្ជាក់ថា មីស៊ីល Changjian-20 មានអាយុកាលជាងមួយទសវត្សរ៍មកហើយ។ ខណៈដែលបណ្តាប្រទេស ផ្សេងៗទៀត កំពុងប្រណាំងប្រជែងដើម្បីអភិវឌ្ឍន៍ប្រព័ន្ធប្រឆាំងមីស៊ីល វាដល់ពេលហើយដែលកងទ័ពអាកាសចិន ត្រូវធ្វើទំនើបកម្មមីស៊ីលរបស់សខ្លួនទាំងទៅលើរយៈចម្ងាយ និងសមត្ថភាពវាយប្រហារ។

ប្រភពដដែលបានកត់សម្គាល់ទៀតថា បច្ចុប្បន្ននេះសមត្ថភាពវាយប្រហាររបស់កងទ័ពអាកាសចិន នៅមានកម្រិត នៅឡើយ ដោយសារតែយន្តហោះទម្លាក់គ្រាប់បែក ស៊េរី H-6 មានតែប្រភេទ H-6N ប៉ុណ្ណោះ ដែលមានសមត្ថភាពអាចចាក់សាំងនៅលើអាកាសបាន។

មូលហេតុនេះហើយទើបជំរុញឲ្យកងទ័ពអាកាសចិន ធ្វើទំនើបកម្មមីស៊ីលរបស់ខ្លួន ដើម្បីកុំឲ្យបញ្ហានេះប៉ះពាល់ដល់ រយៈចម្ងាយនៃប្រតិបត្តិការ៕

ដកស្រង់ពី៖ Fresh News