Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតអាហ្សង់ទីនលោតចូលក្រុមប្រទេស ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ ដល់ខ្ទង់លានករណី! (Video inside)

  • Print

(អាហ្សង់ទីន)៖ ប្រទេសអាហ្សង់ទីននៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានរាយការណ៍ ឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនដល់ជាង ១លានករណីហើយ ដែលបានធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសទី ៦ លើលោក ដែលមានករណីឆ្លងជំងឺនេះលោតដលខ្ទង់លានករណី។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។ អតីតរដ្ឋមន្រ្តីសុខាភិបាលអាហ្សង់ទីន គឺលោកវេជ្ជបណ្ឌិត អាដូលហ្វូ រ៉ូប៊ីនស្ទេន (Adolfo Rubinstein) បានលើកឡើងថា «ពេលនេះការឆ្លងរីករាលដាលនៃ COVID-19 សឹងតែគ្របដណ្ដប់នៅគ្រប់ទីកន្លែង ក្នុងប្រទេស អាហ្សង់ទីនហើយ»។

ក្រុមគ្រូពេទ្យ ត្រូវបង្កើនចំនួនគ្រែឱ្យបានដល់ទៅបួនដង សម្រាប់ទទួលអ្នកជំងឺ COVID-19 ក្នុងរយៈពេលមួយខែចុងក្រោយនេះ ដោយត្រូវបានគេរំពឹងទុកថា យ៉ាងហោចណាស់ ៦០ភាគរយ នៃអ្នកដែលបានធ្វើតេស្តនាពេលថ្មីៗនេះ កំពុងវិលត្រឡប់ទៅរកលទ្ធផលវិជ្ជមាន ឬឆ្លងជំងឺ COVID-19 ឡើងវិញហើយ។

គួរជម្រាបថា ប្រទេសអាហ្សង់ទីនបានឃើញករណីឆ្លងកើនឡើងច្រើន បើទោះបីមានការចាក់សោបិទប្រទេស យូរយ៉ាងណាក៏ដោយ និងបានក្លាយជាប្រទេសទី ៦ នៅលើពិភពលោកដែលមានករណីឆ្លង COVID-19 ដល់ខ្ទង់លានករណីបន្ទាប់ពីសហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអេស្ប៉ាញ ខណៈប្រទេសមួយទៀតគឺកូឡុំប៊ី ក៏នឹងលោតចូលក្រុមប្រទេសនេះ នៅក្នុងពេលឆាប់ៗផងដែរ។

រហូតមកទល់ពេលនេះ ប្រទេសអាហ្សង់ទីន មានករណីឆ្លង COVID-19 សរុបជាង ១,០០២,៦០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៦,៧០០នាក់ និងជាសះស្បើយជាង ៨០៣,៩០០នាក់៕

ដកស្រង់ពី៖ Fresh News