Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៊ីឆ្លើយថា «ទេ» ចំពោះសំណើអាមេរិក ដែលចង់ឲ្យយន្តហោះស៊ើបការណ៍ចុះចត និងចាក់សាំងលើទឹកដីបងធំអាស៊ានមួយនេះ

  • Print

(ហ្សាការតា)៖ ឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ២០២០នេះ បានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ដែលចង់ឱ្យយន្ដហោះស៊ើបការណ៍សមុទ្រ P-8 ផូសីដុន (P-8 Poseidon) ចុះចត និងចាក់សាំងនៅលើទឹកដីប្រទេសបងធំអាស៊ានមួយនេះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពទទួលបានពី ក្រុមមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី ០៤រូប ដែលដឹងពីបញ្ហានេះ។

មន្ត្រីឥណ្ឌូណេស៊ីដែលស្ថិតនៅក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា ក្រុមមន្ត្រីអាមេរិក បានធ្វើទំនាក់ទំនង កម្រិតខ្ពស់ជាច្រើនលើក កាលពីខែកក្កដា និងខែសីហាកន្លងទៅ ជាមួយរដ្ឋមន្ត្រីការបរទេស និងការពារជាតិឥណ្ឌូណេស៊ី មុននឹងលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) បដិសេធសំណើពីភាគីអាមេរិក។

ក្រុមមន្ត្រីដដែលបានបន្ថែមទៀតថា ការបដិសេធនេះគឺធ្វើឡើង ស្របទៅតាមគោលនយោបាយ អព្យាក្រឹតរបស់ឥណ្ឌូណេស៊ី ដែលមិនអនុញ្ញាតឱ្យយោធាបរទេស ធ្វើប្រតិបត្តិការលើទឹកដីរបស់ខ្លួនជាដាច់ខាត។ តែយ៉ាងណាក៏ដោយ ទាំងស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សាការតា, ក្រសួងការបរទេស និងការពារជាតិឥណ្ឌូណេស៊ី មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតប ទៅនឹងការចេញផ្សាយរបស់ Reuters នៅឡើយទេ។

គួរបញ្ជាក់ថា យន្ដហោះ P-8 បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការល្បាតសមុទ្រ និងឃ្លំាសកម្មភាពយោធាចិន ក្នុងតំបន់សមុទ្រចិនខាងត្បូងជាទីដែលចិន និងបណ្ដាប្រទេស ជាសមាជិកអាស៊ានមួយចំនួនដូចជាវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ កំពុងមានជម្លោះទាមទារអធិបតេយ្យភាពរៀងៗខ្លួន។

ឥណ្ឌូណេស៊ីមិនបានទាមទារ អធិបតេយ្យរបស់ខ្លួនលើដែនទឹកជម្លោះនេះទេ តែបានចាត់ទុកថា ផ្នែកមួយ នៃតំបន់សមុទ្រចិនខាងត្បូង ជាកម្មសិទ្ធិរបស់ខ្លួន ហើយជារឿយៗឆ្មាំសមុទ្រឥណ្ឌូណេស៊ី តែងតែបានប៉ះទង្គិចគ្នាជាមួយនាវាឆ្មាំសមុទ្រ និងទូកនេសាទចិន ដែលចូលមក្នុងតំបន់

ដកស្រង់ពី៖ Fresh News