Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១៦ នាក់ បានស្លាប់ និង ៩០ នាក់ រងរបួស នៅក្នុងការផ្ទុះ នៅភាគខាងលិចអាហ្វហ្គានីស្ថាន

  • Print

យ៉ាងហោចណាស់មានមនុស្សចំនួន ១៦ នាក់ បានស្លាប់ និង ៩០ នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីការផ្ទុះដ៏ខ្លាំងមួយ បានផ្ទុះនៅខាងក្រៅការិយាល័យប៉ូលីសខេត្តមួយនៅក្នុងទីក្រុង Firoz Koah នៃខេត្ត Ghor ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។

បើតាមមន្រ្តីនាយកដ្ឋានសុខាភិបាលខេត្ត ប្រាប់កាសែតស៊ិនហួរ អ្នករងរបួសភាគច្រើន កំពុងឋិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មន្ត្រីសន្តិសុខម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការផ្ទុះនេះ បានកើតឡើងនៅម៉ោង ១១ និង ១៥ នាទីព្រឹក នៅពេលដែលរថយន្តក្រុងធុនតូចមួយគ្រឿង ដែលផ្ទុកដោយគ្រឿងផ្ទុះ ត្រូវបានបំផ្ទុះនៅតាមបណ្តោយផ្លូវមួយកន្លែង ដែលមានមន្ទីរនគរបាលខេត្ត និងការិយាល័យរដ្ឋាភិបាលជាច្រើន ស្ថិតនៅ។

មន្រ្តីខាងលើ បានបន្តថា ទិដ្ឋភាពនេះ ទំនងជាករណីបំផ្ទុះអត្តឃាត។ កម្លាំងសន្តិសុខ បានឡោមព័ទ្ធតំបន់នោះ សម្រាប់វិធានការការពារជាមុន។ មិនទាន់មានក្រុមណាមួយ ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅឡើយទេ។