Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លង COVID-19 ជាសកល មានចំនួនលើស ៤០ លាននាក់

  • Print

ករណីឆ្លងជំងឺ Covid 19 នៅទូទាំងពិភពលោក បានឆ្លងដល់ ៤០ លាននាក់ កាលពីថ្ងៃច័ន្ទ ខណៈការចាប់ផ្តើមនៃរដូវរងានៅអឌ្ឍគោលខាងជើង បានជំរុញឱ្យមានការរីករាលដាលនៃជំងឺនេះ នេះបើតាមតួលេខដែលដកស្រង់ចេញពីកាសែត Reuters ។

តួលេខសរុប Reuters ផ្អែកលើការរាយការណ៍ជាផ្លូវការដោយប្រទេសនីមួយៗ។ ក្រុមអ្នកជំនាញ ជឿជាក់ថា ចំនួនពិតទាំងករណីឆ្លង និងស្លាប់ ទំនងជាមានចំនួនច្រើនជាងនេះ ដោយសារតែកង្វះនៃការធ្វើតេស្ត និងការរាយការណ៍ មិនមានសក្តានុពលពីប្រទេសមួយចំនួន។

ទិន្នន័យរបស់ Reuters បង្ហាញពីល្បឿននៃការរាតត្បាត កាន់តែកើនឡើង។ រយះពេលត្រឹមតែ ៣២ ថ្ងៃប៉ុណ្ណោះ ពីចំនួន ៣០ លានករណីជាសកល ទៅ ៤០ លានករណី បើប្រៀបធៀបនឹង ៣៨ ថ្ងៃ ដែលទទួលបានពី ២០ ទៅ ៣០ លាន និង ៤៤ថ្ងៃ ចន្លោះពី ១០ ទៅ ២០ លាន ហើយត្រឹមតែ ៣ ខែ វាឈានដល់ ១០ លាន ករណី ដែលករណីដំបូង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Wuhan ប្រទេសចិន នៅដើមខែមករា។

កំណត់ត្រាកើនឡើងក្នុងមួយថ្ងៃ នៃការឆ្លងថ្មី ត្រូវបានគេមើលឃើញនៅចុងសប្តាហ៍មុន ដោយមានករណីឆ្លង Covid 19 ជាសកល កើនឡើងខ្ពស់ជាង ៤០ ម៉ឺននាក់ ជាលើកដំបូង។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល នៅតែជាប្រទេស ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅលើពិភពលោក។

COVID-19 នៅអាមេរិកខាងជើង កណ្តាល និងអាមេរិកខាងត្បូង មានប្រមាណ ៤៧,២៧ % ឬជិតពាក់កណ្តាលនៃករណីឆ្លងទូទាំងពិភពលោក នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីកាសែត Reuter កាលពីថ្ងៃចន្ទ។