Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាកលវិទ្យាល័យអង់គ្លេស Oxford ជ្រើសរើសប្រទេសថៃ ធ្វើជាកន្លែងផលិតវ៉ាក់សាំងកូវីដ-១៩ ដើម្បីចែកចាយនៅទីផ្សារអាស៊ាន

  • Print

(បាងកក)៖ សាកលវិទ្យាល័យ Oxford មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសម្រេចចិត្តជ្រើសប្រទេសថៃ ជាមូលដ្ឋានផលិតវ៉ាក់សាំង COVID-19 របស់ខ្លួន សម្រាប់ចែកចាយក្នុងទីផ្សារអាស៊ាន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន The Nation នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។

ការសម្រេចចិត្តរបស់សាកលវិទ្យាល័យ Oxford បានកើតមានឡើង បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសុខាភិបាលសាធារណថៃ លោក អនុធិន ឆានវីរៈគុល (Anutin Charnvirakul) កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើលិខិតមួយ ដែលបញ្ជាក់ពីបំណងទទួលបន្ទុកលើការផលិត និងចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវវ៉ាក់សាំង COVID-19 ជាមួយសាកលវិទ្យាល័យ Oxford ដែលកំពុងសហការជាមួយក្រុមហ៊ុនអង់គ្លេស អាស្ត្រាហ្សេណេកា (AstranZeneca) កាលពីពេលថ្មីៗនេះ។

ដូច្នេះតាមរយៈការសម្រេចចិត្តខាងលើនេះមានន័យថា វ៉ាក់សាំងអភិវឌ្ឍឡើងដោយ Oxford នឹងត្រូវយកប្រទេសថៃជាមូលដ្ឋានផលិត សម្រាប់ចែកចាយនៅទីផ្សារអាស៊ាន ដែលមានប្រទេសជាសមាជិកសរុប ចំនួន ១០ រួមទាំងថៃផងដែរ។

បើតាមការឯកភាពគ្នា ក្រុមមន្ត្រីសុខាភិបាលថៃ និងសាកលវិទ្យាល័យ Oxford នឹងប្រើប្រាស់រោងចក្រក្រុមហ៊ុន សាយ៉ាម បាយអូនសាយអ៊ែន (Siam Bioscience Co Ltd) ជាកន្លែងផលិតវ៉ាក់សាំង ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនធំមួយរបស់ថៃគឺ SCG៕

ដកស្រង់ពី៖ Fresh News