Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីលើអ៉ីរ៉ង់ ដោយចោទអ៉ីរ៉ង់ថាបង្កអស្ថិរភាពនៅអ៉ីរ៉ាក់ និងលុកលុយការបោះឆ្នោតនៅអាមេរិក

  • Print

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ ដែលគាំទ្រក្រុមសកម្មជីវពលប្រដាប់អាវុធក្នុងប្រទេសអ៉ីរ៉ាក់ រួមទាំងអង្គភាពចំនួន ០៥ផ្សេងទៀតរបស់អ៉ីរ៉ង់ សម្រាប់ការព្យាយាមជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិក។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងរតនាគារអាមេរិកបានបញ្ជាក់យ៉ាងដូច្នេះថា «លោក អ៉ីរ៉ាច ម៉ាសចេទី (Iraj Masjedi) ជាឧត្តមសេនីយ៍ម្នាក់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និង ជាអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំប្រទេសអ៉ីរ៉ាក់ ដែលត្រូវបានតែងតាំងឱ្យដឹកនាំបេសកកម្ម តំណាងឱ្យកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានគំរាមកំហែងដល់សន្តិសុខ និងអធិបតេយ្យភាពរបស់អ៉ីរ៉ាក់ តាមរយៈការគាំទ្រកងជីវពលប្រដាប់អាវុធខុសច្បាប់»។

សេចក្ដីថ្លែងការណ៍បន្ថែមថា អង្គភាពចំនួន ០៥ផ្សេងទៀតរបស់អ៉ីរ៉ង់ សម្រាប់ការព្យាយាមជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិក ហើយការដាក់ទណ្ឌកម្មនេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ថាប័នស៊ើបការណ៍សំងាត់អាមេរិកបានចោទថា អ៉ីរ៉ង់ និងរុស្ស៊ី កំពុងព្យាយាមលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News