Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីចិន៖ «គ្មានកម្លាំងណាអាចមកបំបែក ទឹកដីចិនបានជាដាច់ខាត, ចិនមិនបណ្តោយឲ្យសន្តិសុខ ការអភិវឌ្ឍ និងផលប្រយោជន៍ខ្លួនរងការយាយីឡើយ»

  • Print

  (ប៉េកាំង)៖ ប្រទេសចិនបានបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ ដើម្បីរំលឹកខួបលើកទី ៧០ នៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិន (CPV) ដែលបានចេញទៅជួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងសង្គ្រាមទប់ទល់ការឈ្លានពានរបស់សហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ អ្នកចូលរួមទាំងអស់បានឈរនៅក្នុងភាពស្ងៀមស្ងាត់មួយភ្លែត ដើម្បីឧទ្ទិសដល់កងទ័ពដែលបានពលីជីវិត និងយុទ្ធជននៅក្នុងសង្គ្រាមកូរ៉េ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថានៅឯវិមានប្រជាជន នៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា «សង្គ្រាមដ៏អស្ចារ្យដើម្បីទប់ទល់ការឈ្លានពាន ប្រឆាំងនឹងការពង្រីកអំណាចវាទីនិយម និងការពារសន្តិសុខរបស់ប្រទេសចិន។

សង្រ្គាមនេះក៏បានការពារសន្តិភាពរបស់ប្រជាជនចិន រក្សាស្ថិរភាពនៅឧបទ្វីបកូរ៉េ និងបានរក្សាសន្តិភាពនៅទ្វីបអាស៊ី ព្រមទាំងពិភពលោកទាំងមូលផងដែរ»។

នៅក្នុងស្ថានការណ៍ពិភពលោក ដែលកាន់ប្រឈមមុខក្នុងការបែកបាក់ និងការប្រកួតប្រជែងអំណាច កាន់តែខ្លាំងឡើងជាលំដាប់ ក្នុងនាមជាមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ២ លើសកលលោក លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា «ប្រទេសចិននឹងមិនអនុញ្ញាតឲ្យ ដែនអធិបតេយ្យ ការអភិវឌ្ឍ និងផលប្រយោជន៍នានារបស់ខ្លួន រងការយាយីជាដាច់ខាត។

ចិនក៏មិនបណ្តោយឲ្យកម្លាំងនានា ធ្វើការរំលោភ ឬបំបែកទឹកដីចេញពីចិននោះដែរ»។ លោក ស៊ី ជិនពីង បានបន្តទៀតថា «ជ័យជំនះដ៏ធំធេងនៃសង្រ្គាម ប្រឆាំងការឈ្លានពានពីសហរដ្ឋអាមេរិក នឹងត្រូវកត់ត្រាជារៀងរហូតនៅក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិចិន ប្រវត្តិសាស្រ្តនៃសន្តិភាព ព្រមទាំងការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ។

ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តចិន នឹងធ្វើឲ្យគណបក្សមួយនេះកាន់តែរឹងមាំថែមទៀត»។ លោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ឡើងវិញថា «សង្គ្រាមត្រូវតែធ្វើឡើងដើម្បីទប់ស្កាត់ការឈ្លានពាន អំពើហិង្សាត្រូវតែឆ្លើយតបដោយអំពើហិង្សា ហើយជ័យជំនះគឺពិតជាចាំបាច់ណាស់ ដើម្បីទទួលបានសន្តិភាព និងការគោរព។ ប្រជាជាតិចិនដាច់ខាតមិនបន្ទន់ខ្លួន នៅចំពោះមុនការគំរាមកំហែងនោះឡើយ»៕

 

ដកស្រង់ពី៖ Fresh News