Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន៖ «ប្រទេសដែលគំរាមកំហែង សន្តិសុខអាមេរិកខ្លាំងបំផុតគឺរុស្ស៊ី ឯគូប្រជែងធំបំផុតនោះគឺចិន»

  • Print

  (ម៉ូស្គូ)៖ បេក្ខជនប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មកគណបក្សប្រជាធិបតេយ្យបាននិយាយថា រុស្ស៊ីគឺជាប្រទេសដែលបង្កការគំរាមកំហែង ធំបំផុតដល់សន្តិសុខជាតិអាមេរិក ផ្ទុយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងតែគិតថា ចិនគឺជាការគំរាមកំហែងធំបំផុត។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។

ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងកំឡុងការផ្ដល់បទសម្ភាសន៍ ជាមួយទូរទស្សន៍ CBS នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) និងចំពេលរដ្ឋបាលលោក ត្រាំ កំពុងបង្កើនការដាក់សម្ពាធប្រឆាំងនឹងចិន ព្រោះតែមហាយក្សអាស៊ីមួយនេះត្រូវបានគេមើលឃើញថា កាន់តែមានឥទ្ធិពលខ្លាំងឡើងៗលើឆាកអន្តរជាតិ។

នាឱកាសនោះលោក បៃដិន បានលើកឡើងយ៉ាងច្នេះថា «ខ្ញុំគិតថា នៅពេលនេះការគំរាមកំហែងធំបំផុត សម្រាប់អាមេរិក នៅក្នុងលក្ខខណ្ឌសន្តិសុខជាតិ និងការបំបែកបំបាក់សម្ព័ន្ធមិត្តរបស់យើងនោះ គឺជារុស្ស៊ី។ ចំណែកឯគូប្រជែងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកគឺចិន»។

គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក បៃដិន បានកើតមានឡើងក្រោយលោក ត្រាំ បានចោទថា រុស្ស៊ីកំពុងជួយលោក បៃដិន ឱ្យឈ្នះនៅការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។

បើតាមការស្ទង់មតិកន្លងមកបានបង្ហាញថា លោក ចូ បៃដិន នៅតែនាំមុខលោក ដូណាល់ ត្រាំ ប៉ុន្តែក៏មានការវិភាគខ្លះទៀតបានលើកឡើងផងដែរថា លោក ត្រាំ អាចនឹងឈ្នះឆ្នោតមួយអាណត្តិទៀត ដោយសារតែលោកបានបំពេញតាមពាក្យសន្យាយ៉ាងច្រើន នៅអំឡុងអាណត្តិលោកដឹកនាំមហាអំណាចនេះ៕

ដកស្រង់ពី៖ Fresh News