Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អូស្ត្រាលី អាចនឹងបើកព្រំដែនឡើងវិញ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ក្រោយគ្មានករណីឆ្លងកូវីដ១៩ នៅក្នុងស្រុកបីថ្ងៃជាប់ៗគ្នា

  • Print

(ស៊ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថា ប្រទេសអូស្រ្តាលីកំពុងពិចារណាលើការបើកព្រំដែនរបស់ខ្លួន សម្រាប់បណ្តាប្រទេសអាស៊ីមួយចំនួន រួមទាំងផ្នែកខ្លះនៃប្រទេសចិនផងដែរ ខណៈរដ្ឋធានីកង់បេរ៉ា (Canberra) នៃប្រទេសនេះ កំពុងព្យាយាមស្តារសេដ្ឋកិច្ច ដែលបានជាប់គាំង ដោយសារជំងឺរាតត្បាតសកលកូវីដ១៩ អស់រយៈពេលជាច្រើនខែមកនេះ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ អូស្រ្តាលី កាលពីខែមីនាកន្លងទៅនេះ បានដាក់ចេញនូវវិធានការបិទព្រំដែនរបស់ខ្លួន លើអ្នកមិនមែនជាពលរដ្ឋអូស្រ្តាលី និងអ្នកមិនមានទីលំនៅជាអចិន្ត្រៃយ៍ ក្នុងប្រទេសរបស់ខ្លួន បើទោះបីជាកាលពីខែតុលា កន្លងទៅនេះ រដ្ឋធានី Canberra បានអនុញ្ញាតឱ្យពលរដ្ឋនូវែលសេឡង់ ចូលប្រទេសរបស់ខ្លួនក៏ដោយ។

ទន្ទឹមនឹងនេះ ការធ្វើដំណើរក្នុងប្រទេស ក៏នៅ មានកំរិតផងដែរ បើទោះបីជាការរឹតត្បិតទាំងនោះ ត្រូវបានគេគ្រោងនឹងដកចេញនៅដំណាច់ឆ្នាំនេះក៏ដោយ។ បច្ចុប្បន្ននេះ អូស្រ្តាលី គ្រោងនឹងបើកព្រំដែន សម្រាប់ពលរដ្ឋដែលមកពីប្រទេសមានហានិភ័យទាបៗ ដូចជា កោះតៃវ៉ាន់, ជប៉ុន, សិង្ហបុរី រួមបញ្ចូលទាំងខេត្តនានានៅក្នុងប្រទេសចិន ផងដែរ។

លោក Scott Morrison បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅរដ្ឋធានី Canberra ដូច្នេះថា «យើងកំពុងត្រួតពិនិត្យមើលថាតើការរៀបចំបែបណាដែលអាចនាំ ភ្ញៀវទេសចរមក តាមរយៈការរៀបចំឱ្យនៅដាច់ដោយឡែក សម្រាប់ប្រទេសដែលមានហានិភ័យទាបៗបាន»។

គួរជម្រាបថា ការពិចារណាលើការបើកព្រំដែនឡើងវិញ ចំពោះបណ្ដាប្រទេសអាស៊ីមួយចំនួននេះ បានកើតឡើងបន្ទាប់ពីអូស្រ្តាលីបានឆ្លងកាត់រយៈពេល ០៣ថ្ងៃដោយមិនមាន ករណីឆ្លងកូវីដ១៩ ក្នុងស្រុក ហើយការធ្វើបែបនេះ គឺធ្វើដើម្បីឱ្យវិស័យទេសចរណ៍ មានភាពរស់រវើកឡើងវិញ ក៏ដូចជា ជួយជំរុញដល់សេដ្ឋកិច្ចអូស្រ្តាលី ដែលបានធ្លាក់ចុះ ៧ភាគរយក្នុងរយៈពេល៣ខែមកនេះ៕

ដកស្រង់ពី៖ Fresh News