Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមសមាជិកសភាកូរ៉េខាងត្បូង គ្រោងចេញដំណើរទៅអាមេរិក ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងនឹងលោក ចូ បៃដិន

  • Print

(សេអ៊ូល)៖ សមាជិកសភាមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆំាងក្នុងប្រទេសកូរ៉េខាងត្បូង មានគម្រោងបំពេញដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមយ៉ុនហាប់ សមាជិកសភាបួនរូបមកពីគណបក្សប្រជាធិបតេយ្យកូរ៉េ នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សប្ដាហ៍ក្រោយ ហើយពួកគេនឹងត្រូវជួបពិភាក្សាការងារ ជាមួយអ្នកការទូតមួយចំនួនរបស់លោក បៃដិន រួមទាំងសមាជិកសភាអាមេរិកសំខាន់ៗជាច្រើនរូបទៀត។

ចំណែកឯគណបក្សអំណាចប្រជាជន ដែលជាគណបក្សប្រឆាំងធំបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង ក៏កំពុងពិចារណាលើគ្រោងបញ្ជូនប្រតិភូរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិកផងដែរ។

គួរជម្រាបថា គ្រោងបំពេញទស្សនកិច្ចរបស់សមាជិកសភាពកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា ជាចេតនាមួយចង់ពង្រឹងទំនាក់ទំនង ក៏ដូចជាស្វែងរកការគាំទ្រទុកជាមុន ពីសំណាក់អនាគតរដ្ឋបាលរបស់លោក ចូ បៃដិន ជុំវិញសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង និងវត្តមានកងទ័ពអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង បើទោះជាលទ្ធផលផ្លូវការ នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក មិនទាន់ប្រកាសក៏ដោយ៕

ដកស្រង់ពី៖ Fresh News