Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតសមាជិកសភាបក្សប្រឆាំងនៅហុងកុង «៤រូបត្រូវបណ្តេញចេញ» ស្ថិតក្រោមដំណោះស្រាយថ្មីរបស់ចិន

  • Print

 (ហុងកុង)៖ ទីក្រុងហុងកុងនៅថ្ងៃពុធនេះ បានដកសិទ្ធិសមាជិកសភាប្រឆាំង ០៤រូបភ្លាមៗ បន្ទាប់ពីសភាចិនបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងនេះ បណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ រដ្ឋបាលទីក្រុងហុងកុងបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា សមាជិកសភាប្រឆាំង ០៤រូប គឺលោក អាល់វីន យ៉ាង (Alvin Yeung), ឌែននីស ក្វុក (Dennis Kwok), ក្វុក កាគី (Kwok Ka-ki), និង ឃែនណេត លាង Kenneth Leung ត្រូវបានដកសិទ្ធពីបទបង្កគ្រោះថ្នាក់ ដល់សន្តសុខរបស់ជាតិ។

ពួកគេស្ថិតក្នុងចំណោមសមាជិកសភាប្រឆាំង ១២រូប ដែលត្រូវបានដកសិទ្ធិ ពីការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលត្រូវបានពន្យារពេលដោយហេតុផលផ្សេងៗ រួមមានការគប់គិតជាមួយកម្លាំងបរទេស និងការប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មីផងដែរ។

សមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៩រូប កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ បានព្រមានលាលែងពីតំណែង ប្រសិនបើមានសមាជិកសភា ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យណាម្នាក់ ត្រូវបានគេដកសិទ្ធិ ដោយបានលើកឡើងថា វាឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ពួកគេ និងបានបង្ហាញថា តើក្រុងប៉េកាំងអាចមានឆន្ទៈក្នុងការបង្ក្រាប ក្រុមប្រឆាំងតាមរបៀបណាផងដែរ។

គួរបញ្ជាក់ថា ការដកសិទ្ធិនេះទំនងជានឹងធ្វើឱ្យមានការព្រួយបារម្ភ ដល់បណ្ដាប្រទេសលោកខាងលិច អំពីស្វ័យភាពរបស់ទីក្រុងហុងកុង ដែលបានសន្យាក្រោមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» បន្ទាប់ពីចក្រភពអង់គ្លេស បានប្រគល់វាទៅឱ្យប្រទេសចិនវិញនៅឆ្នាំ១៩៩៧ ខណៈប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) ដែលត្រៀមឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក បន្តពីលោក ដូណាល់ ត្រាំ (Donald Trump) បានសន្យាថា នឹងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក៕

ដកស្រង់ពី៖ Fresh News