Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mo3 តារារ៉េបប្រចាំ Dallas ត្រូវគេដេញបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃលើផ្លូវ Highway

  • Print

ប៉ូលីសក្រុង Dallas កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតករណីបាញ់ប្រហារចំពោះតារារ៉េប Mo3 រហូតបាត់បង់ជីវិតទាំងកណ្ដាលថ្ងៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវ Highway។

ជនសង្ស័យដែលប្រព្រឹត្តិអំពើឃោរឃៅនោះ ត្រូវបានប៉ូលីសបង្ហើបថាជា បុរសជំទង់ស្បែកខ្មៅ ដែលបានធ្វើសកម្មភាព ដោយចុះពីឡាន ហើយបានទៅជិត Mo3 ដែលកំពុងអង្គុយក្នុងឡាន។ យោងតាមប៉ូលីស Mo3 បានរត់ចេញពីឡាន ហើយចាប់ផ្ដើមរត់ ស្របពេលជនដៃដល់ព្យាយាមដេញតាមពីក្រោយ និងបាញ់ប្រសាចមកលើ Mo3។

ក្រោយពេលសម្រុកបាញ់ជាច្រើនដងហើយ បុរសដែលប៉ុនប៉ងសម្លាប់នោះក៏បានគេចខ្លួនរត់ចូលឡានពណ៌ខ្មៅ។ក្រោយរងនូវសន្ធឹកគ្រាប់កាំភ្លើងហើយ Mo3 ក៏ត្រូវបានគេបញ្ជូនបន្ទាន់ទៅមន្ទីរពេទ្យដែលនៅជិតនោះ ប៉ុន្តែជាអកុសល លោកបានបាត់បង់ជីវិតដោយសារវាមានសភាពធ្ងន់ធ្ងរពេក។

នេះបើតាមប៉ូលីសបាននិយាយ៕

ដកស្រង់ពី៖ សប្បាយ