Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅហ្វីលីពីនកើនដល់៦៧នាក់ និងបាត់ខ្លួន១២នាក់

  • Print

 (ម៉ានីល)៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅប្រទេសហ្វីលីពីន បានកើនដល់៦៧នាក់នៅថ្ងៃអាទិត្យនេះ រីឯមនុស្ស១២នាក់ កំពុងបន្តបាត់ខ្លួន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ មាន២២នាក់ត្រូវបានរាយកាណ៍ចេញពីតំបន់ Cagayan Valley, ១៧នាក់នៅតាមខេត្តភាគខាងត្បូងកោះ Luzon, ៨នាក់នៅតំបន់ Metro Manila និង២០នាក់នៅតំបន់ពីរផ្សេងទៀត។

ថ្ងៃអាទិត្យនេះ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងធ្វើដំណើរទៅកាន់ភាគខាងជើងខេត្ត Tuguegarao ដើម្បីពិនិត្យមើលស្ថានការណ៍នៅតំបន់ Cagayan។

យោងតាមលោក Mark Timbal អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសហ្វីលីពីន ការប៉ាន់ស្មានជាបឋម ការខូចខាតនៃភោគផលកសិកម្មដោយសារតែទឹកជំនន់បង្កឡើងដោយព្យុះ Vamco មានទំហំប្រហែល២៥លានដុល្លារ ខណៈការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ មានទំហំប្រហែលជិត១០លានដុល្លារ។

ចំណែកលំនៅឋានជិត២៦,០០០ខ្នង បានទទួលរងការខូចខាត។ គួរជម្រាបថា Vamco គឺជាព្យុះទីហ្វុងទី២១ហើយ ដែលបានវាយប្រហារលើហ្វីលីពីនក្នុងឆ្នាំនេះ។ វាបានបោកបក់កាត់កោះ Luzon កាលពីថ្ងៃពុធសប្តាហ៍នេះ៕

ដកស្រង់ពី៖ Fresh News