Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃទូទាំងសហរដ្ឋអាមេរិក នៅតែខ្ពស់បំផុត, អ្នកឆ្លងជាង ១៣ម៉ឺននាក់ទៀតត្រូវបានរាយការណ៍

  • Print

 (វ៉ាស៊ីនតោន)៖ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ដោយមនុស្សសរុបរហូតដល់ ១៣៨,២៤៩នាក់ បានឆ្លងជំងឺនេះ តែក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ខណៈអ្នកស្លាប់វិញមានចំនួន ៥៧៩នាក់នៅក្នុងរយៈពេលដូចគ្នា។

នេះបើតាមការដកស្រង់ពីគេហទំព័រ worldometer នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយការបូកសរុបទិន្នន័យថ្មីៗបន្ថែមទៀត នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ១១,៣៦៦,៣៧៩ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៥១,៨៣២នាក់ និងជាសះស្បើយឡើងវិញជាង ៦,៩៣៥,៦៣០នាក់។

គួរបញ្ជាក់ថា រដូវរងាគឺជាកត្តាចម្បងបំផុត ដែលកំពុងជំរុញឲ្យករណីឆ្លង COVID-19 នៅតាមប្រទេសមួយចំនួន ជាពិសេសនៅទ្វីបអឺរ៉ុប និងអាមេរិក មានការកើតឡើងវិញយ៉ាងគំហុក។

សម្រាប់សហរដ្ឋអាមេរិក ទោះបីជាវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនមួយចំនួន ជាពិសេស Pfizer ផ្តល់សញ្ញាវិជ្ជមានខ្លាំងមែន ប៉ុន្តែវានឹងអាចត្រូវអនុញ្ញាតឲ្យប្រើប្រាស់ រហូតដល់ខែមីនា ឆ្នាំ២០២១ឯណោះ៕

ដកស្រង់ពី៖ Fresh News